VOV WorldVOV World
អ៊ីស្រាអែលនិងប៉ាឡេស្ទីននៅតែរក្សាកិច្ចសហការលើវិស័យសន្តិសុខ
07/10/2015 10:07
(VOVworld) - ដោយមិនអើពើដល់រលកអំពើហឹង្សា នាពេលថ្មីៗនេះ កិច្ចសហការ សន្តិសុខរវាងកងទ័ព អ៊ីស្រាអែលនិងកម្លាំងសន្តិសុខនានារបស់រដ្ឋអំណាច ប៉ាឡេស្ទីន (PA) នៅតែបានរក្សាដដែល
អ៊ីស្រាអែលនិងប៉ាឡេស្ទីននៅតែរក្សាកិច្ចសហការលើវិស័យសន្តិសុខ
ជនប៉ាឡេស្ទីនក្នុងការប៉ះទង្គិចជាមួយប៉ូលិសអ៊ីស្រាអែលនាថ្ងៃទី៦តុលា (រូបថត៖Xinhua/TTXVN) (VOVworld) - ដោយមិនអើពើដល់រលកអំពើហឹង្សានាពេលថ្មីៗនេះ កិច្ចសហការ សន្តិសុខរវាងកងទ័ពអ៊ីស្រាអែលនិងកម្លាំងសន្តិសុខនានារបស់រដ្ឋអំណាចប៉ាឡេ ស្ទីន (PA) នៅតែបានរក្សាដដែល ប៉ុន្តែកំពុងជួបការលំបាកខ្លាំងឡើងៗនៅតំបន់ មួយ ចំនួនពីមួយថ្ងៃទៅមួយថ្ងៃ។សារព័ត៌មានអ៊ីស្រាអែលនាថ្ងៃទី៦ តុលាបានឲ្យដឹង ថា កម្លាំងសន្តិសុខប៉ាឡេស្ទីនទើបនឹងប្រគល់ជនអ៊ីស្រាអែលចំនួន៨នាក់ដោយ ច្រឡំកន្លែងចូលមណ្ឌល A​ ចំណុះការកាន់កាប់របស់ PA នៅត្រើយខាងលិច។ កងទ័ពអ៊ីស្រាអែលនាបច្ចុប្បន្នកំពុងប្រមូលផ្ដុំការពារខ្សែផ្លូវនៅត្រើយខាងលិច ហើយបញ្ចូនបន្ថែមកងវរសេនាតូចចំនួន៤ទៅកាន់តំបន់នេះដើម្បីបង្កើនកម្លាំង៕