អ៊ីស្រាអ៊ែលបន្តវាយប្រហារតាមជើងអាកាសទៅលើតំបន់ Gaza
12/07/2014 08:20
(VOVworld)-ដោយមិនអើពើដល់ការដាក់សម្ពាធ របស់សហគមន៍អន្តរជាតិ នាថ្ងៃទី១១កក្កដា នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu

អ៊ីស្រាអ៊ែលបន្តវាយប្រហារតាមជើងអាកាសទៅលើតំបន់ Gaza (រូបថតៈ vov.vn) (VOVworld)-ដោយមិនអើពើដល់ការដាក់សម្ពាធរបស់សហគមន៍អន្តរជាតិ នាថ្ងៃទី ១១កក្កដា នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានប្រ កាសថា នឹងបន្តយុទ្ធនាការវាយប្រហារដោយយោធាទៅលើតំបន់ Gaza ទាល់តែទទួលបាន គោលដៅបញ្ឈប់រាល់ការបាញ់គ្រាប់រ៉ុកកែតទៅកាន់អ៊ីស្រាអ៊ែល។ ថ្លែងមតិក្នុង សន្និសីទកាសែត១នៅទីក្រុង Tel Aviv លោក Netanyahu បានឲ្យដឹងថា អ៊ីស្រាអ៊ែល មិនលើកលែងលទ្ធភាព បើកទូលាយសកម្មភាយោធាឲ្យក្លាយទៅ ជាយុទ្ធនាការ លើដីគោក១លើតំបន់ Gaza ទេ។ ក្នុងកាលៈទេសដែលសភាពការ ន៍សឹកនៅ តំបន់ Gaza កំពុងឡើងជណ្តើរ រដ្ឋសភាអាមេរិកបានអនុម័តលើសេច ក្តីសម្រេច ចិត្តដោយគាំទ្រ សិទ្ធិស្វ័យការពាររបស់អ៊ីស្រាអែល ក្នុងយុទ្ធនាការវាយ ប្រហារ តាមជើងអាកាសទៅលើចលនា Hamas៕
Related




