VOV WorldVOV World
អ៊ីស្រាអែលប្តេជ្ញាប្រឆាំងជំទាស់ការផ្តើមគំនិតរបស់បារាំងស្តីពីការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ
16/05/2016 07:31
(VOVworld) – នាថ្ងៃទី ១៥​ ឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកច្បាស់ជាមួយរដ្ឋមន្ត្រី ការបរទេសបារាំង លោក Jean Marc Ayrault ស្តីពីការដែល Tel Aviv នៅរក្សាគោលជំហរប្រឆាំងជំទាស់ការផ្តើមគំនិត របស់ប៉ារីសអំពីការៀបចំសន្និសីទ អន្តរជាតិស្តារឡើងវិញ ដំណើរការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ។
អ៊ីស្រាអែលប្តេជ្ញាប្រឆាំងជំទាស់ការផ្តើមគំនិតរបស់បារាំងស្តីពីការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ
អ៊ីស្រាអែលប្តេជ្ញាប្រឆាំងជំទាស់ការផ្តើមគំនិតរបស់បារាំងស្តីពីការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: VNA) (VOVworld) – នាថ្ងៃទី ១៥​ ឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកច្បាស់ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc Ayrault ស្តីពីការដែល Tel Aviv នៅរក្សាគោលជំហរប្រឆាំងជំទាស់ការផ្តើមគំនិត របស់ប៉ារីសអំពីការៀបចំសន្និសីទ អន្តរជាតិស្តារឡើងវិញដំណើរការចរចារ សន្តិភាពនៅមជ្ឈឹមបូព៌ារ។ នៅជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងថា៖ ដំណោះស្រាយតែមួយ គត់ដើម្បីស្តារ សន្តិភាពឡើងវិញរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនគឺតាមការចរ ចារផ្ទាល់ រវាងភាគីទាំងពីរដោយគ្មានលក្ខ័ណ្ឌកំណត់បាន។ តាមការផ្តើមគំនិត សន្តិភាពរបស់បារាំងដែលអតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Laurent Fabius បានផ្តើមឡើងថា៖ បារាំងនឹងរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រី ការបរទេសដោយមានការចូលរួមរបស់តំណាងមកពីក្រុមប្រទេសចំនួន ៤ ស្តីពីសន្តិភាពនៅមជ្ឈឹមបូព៌ារ (រួមមាន អាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និង អ.ស.ប) សម្ព័ន្ធភាពអារ៉ាប់និងប្រទេសចំនួន ២០ លើពិភពលោកផ្សេងទៀត នាថ្ងៃទី ៣០ ឧសភាខាងមុខសំដៅចាប់ផ្តើមឡើងវិញវង់ចរចារសន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប៉ុន្តែ គ្មានវត្តមានរបស់ប្រទេសទាំងពីរនេះទេ៕