អ៊ីស្រាអែលសាងសង់បន្ថែមផ្ទះស្នាក់នៅចំនួន១៤០០ខ្នងនៅត្រើយខាងលិច
28/12/2013 09:57
Vovworld-មន្ត្រីរដ្ឋាភិបាលមួយរូបនាថ្ងៃទី២៧ធ្នូបានឲ្យដឹងថា ប្រទេសនេះមានផែនការសាងសង់បន្ថែមផ្ទះចំនួន១៤០០ខ្នងនៅត្រើយខាងលិចដែលទន្ទ្រានកាន់កាប់របស់ជនប៉ាឡេស្ទីននិងនឹងប្រកាសគំរោងការនាប៉ុន្មានសប្ដាហ៍ខាងមុខបន្ទាប់ពីដោះលែងឲ្យក្រុមទណ្ឌិតប៉ាឡេស្ទីនមួយ។

Vovworld-មន្ត្រីរដ្ឋាភិបាលមួយរូបនាថ្ងៃទី២៧ធ្នូបានឲ្យដឹងថា ប្រទេសនេះមាន ផែនការសាងសង់បន្ថែមផ្ទះចំនួន១៤០០ខ្នងនៅត្រើយខាងលិចដែលទន្ទ្រានកាន់ កាប់របស់ជនប៉ាឡេស្ទីននិងនឹងប្រកាសគំរោងការនាប៉ុន្មានសប្ដាហ៍ខាងមុខបន្ទាប់ ពីដោះលែងឲ្យក្រុមទណ្ឌិតប៉ាឡេស្ទីនមួយ។ មន្ត្រីលាក់ឈ្មោះពោលខាងលើបានថ្លែងថា ផ្ទះប្រមាណ៦០០ខ្នងនឹងបានរៀប ចំនៅទីប្រជុំជន Ramat Shlomo ជាកន្លែងជនហ្ស៊ីបភាគច្រើនរស់នៅ។ ក្នុងពេលនោះ ផ្ទះប្រមាណ៨រយខ្នងនឹងបានសាងសង់នៅទីប្រជុំជនផ្សេងនៅត្រើយខាងលិចដែល អ៊ីស្រាអែលក៏មានផែនការរក្សាក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយនាពេលអនាគត។ តាមផែនការ Tel Aviv នឹងដោះលែងឲ្យទណ្ឌិតប៉ាឡេស្ទីន២៦នាក់នាថ្ងៃទី២៩ធ្នូ។ នេះ ជាវគ្គលើកលែងទោសទី៣ក្នុងចំណោមទណ្ឌិតប៉ាឡេស្ទីន១០៩នាក់នឹងបានដោះ លែងក្នុងវគ្គជាច្រើន៕
Related
More




