VOV WorldVOV World
អំណោយមហាសាមគ្គីរាប់លានកញ្ចប់ជួយគាំទ្រប្រជាជនភាគខាងត្បូងជំនះពុះពារលើជម្ងឺរាតត្បាត
26/08/2021 08:30
(VOVWORLD) - គោលដៅនៃកម្មវិធីនេះគឺកៀងគរអំណោយមហាសាមគ្គីយ៉ាងហោចណាស់ ១លានកញ្ចប់ ក្នុងតម្លៃសរុបប្រមាណ៣០០ពាន់លានដុងដើម្បីជួយគាំទ្រប្រជាជននៅ ទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងផ្សេងៗដែលកំពុងជួបការលំបាកដោយជម្ងឺកូវីដ ១៩។
អំណោយមហាសាមគ្គីរាប់លានកញ្ចប់ជួយគាំទ្រប្រជាជនភាគខាងត្បូងជំនះពុះពារលើជម្ងឺរាតត្បាត
សំដៅបន្តរួមកម្លាំងកាយចិត្តជាមួយប្រទេសទាំងមូលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត នៅរសៀលថ្ងៃទី២៥ ខែសីហា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិវៀតណាម បានសហការរៀបចំកម្មវិធី “អំណោយមហាសាមគ្គីរាប់លាន កញ្ចប់ជួយគាំទ្រប្រជាជនភាគខាងត្បូងជំនះពុះពារលើជម្ងឺកូវីដ ១៩”។ គោលដៅនៃកម្មវិធីនេះគឺកៀងគរអំណោយមហាសាមគ្គីយ៉ាងហោចណាស់ ១លានកញ្ចប់ ក្នុងតម្លៃសរុបប្រមាណ៣០០ពាន់លានដុងដើម្បីជួយគាំទ្រប្រជាជននៅ ទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងផ្សេងៗដែលកំពុងជួបការលំបាកដោយជម្ងឺកូវីដ ១៩។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ថ្លែងនៅពិធីបំផុសកម្មវិធី។ (រូបថត៖ រណសិរ្សមាតុភូមិវៀតណាម) ថ្លែងនៅពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ឲ្យដឹងថា កម្មវិធីនឹងផ្ដល់ជំនួយដោយទាន់ពេលវេលា ចូលរួម ចំណែកធានាជីវភាពរស់នៅចំពោះជនមានស្ថានភាពលំបាក ដើម្បីគ្មាននរណាម្នាក់ ត្រូវអត់ឃ្លាន ឬខ្វះខាតទំនិញចាំបាច់ឡើយ។ លោកបានសង្កត់ធ្ងន់ថា៖

More