VOV WorldVOV World
អង្គភាពអាជីវកម្មអាស៊ានស្រាវជ្រាវទីផ្សារវៀតណាម
02/10/2015 06:26
(VOVworld)-នាយប់ថ្ងៃទី១តុលា វេទិការក្លឹបអង្គភាព អាជីវកម្មអាស៊ាន (AEC) បានបើកនៅមជ្ឈមណ្ឌល អាស៊ានប្រចាំក្រុងបាងកករបស់ថៃ។
អង្គភាពអាជីវកម្មអាស៊ានស្រាវជ្រាវទីផ្សារវៀតណាម
(VOVworld)-នាយប់ថ្ងៃទី១តុលា វេទិការក្លឹបអង្គភាពអាជីវកម្មអាស៊ាន (AEC) បាន បើកនៅមជ្ឈមណ្ឌលអាស៊ានប្រចាំក្រុងបាងកករបស់ថៃ។ វៀតណាម បានជ្រើស ជាប្រទេសដំបូង សម្រាប់សកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគរវាងប្រទេសអា ស៊ាននានា។ ក្នុងការអត្ថាធិប្បាយ ទីប្រឹក្សាស្ថានទូតវៀត ណាមប្រចាំនៅថៃលោក Pham Thanh Nam បានឧទ្ទេសនាមដោយត្រួសៗ អំពីស្ថានភាពសេដ្ឋកិច្ច សមិទ្ធិ នៃគោលមាគ៌ាផ្លាស់ប្តូរថ្មី ទំនាក់ទំនងទ្វេភាគី វៀតណាម-ថៃ ក៏ដូចជារាល់ឱកាស និងការសាកល្បងចំពោះអង្គភាពអាជីវកម្ម ថៃដែលអនុវត្តសកម្មភាពនៅទីផ្សារវៀត ណាម។ លោក Pham Thanh Nam បានអះអាងថា យថាទស្សន៍នៃខឿនសេដ្ឋកិច្ច វៀតណាមមានសុទិដ្ឋិនិយម ហើយនេះជាឱកាសល្អសម្រាប់ការវិនិយោគនៅវៀត ណាម ព្រមទាំងសង្កត់ ធ្ងន់ថា រដ្ឋាភិបាលវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយ ស្រួលសម្រាប់អង្គភាពអាជីវកម្មបរទេសវិនិយោគនិងធ្វើអាជីវកម្មផងដែរ៕