អង្គការ Stratfor ព្រមានអំពីកម្លាំងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ
21/02/2017 11:13
(VOVworld) - តាមអត្ថបទចុះផ្សាយនៅលើគេហទំព័រ របស់អង្គការ វិភាគព័ត៌មានស៊ើបការណ៍សម្ងាត់ Stratfor (អាមេរិក) នាថ្ងៃទី២០ កុម្ភៈថា ស.ប.ប កូរ៉េ កំពុងបន្តខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពនៃអាវុធ នុយក្លេអ៊ែរហើយ នាបច្ចុប្បន្នប្រទេសនេះកំពុងទទួលបានការរីកចម្រើនជាច្រើន។

ទូរទស្សន៍កូរ៉េខាងត្បូងផ្សាយព័ត៌មានស្ដីអំពីការសាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េកាលពី ថ្ងៃទី១២ កុម្ភៈ (រូបថត៖AFP/TTXVN) (VOVworld) - តាមអត្ថបទចុះផ្សាយនៅលើគេហទំព័ររបស់អង្គការវិភាគព័ត៌ មានស៊ើបការណ៍សម្ងាត់ Stratfor (អាមេរិក) នាថ្ងៃទី២០ កុម្ភៈថា ស.ប.បកូរ៉េ កំពុង បន្តខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពនៃអាវុធនុយក្លេអ៊ែរហើយ នាបច្ចុប្បន្នប្រទេស នេះកំពុងទទួលបានការរីកចម្រើនជាច្រើន។Stratfor ចាត់ទុកថា ករណីសាកល្បង កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមប្រភេទ Pukkuksong ២ កាលពីថ្ងៃទី១២ កុម្ភៈ កន្លង ទៅ ដែលស.ប.បកូរ៉េបញ្ជាក់ថាវាសំរេចដោយជោគ ជ័យនោះ បានសរឲ្យឃើញថា ព្យុងយ៉ាងបានសំរេចគោលដៅដែលធ្លាប់ពិបាកអនុវត្តចំពោះប្រទេសនេះ។Stratfor ចាត់ទុកថា ព្យុងយ៉ាងនឹងស្ទើរតែមិន បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនាពេលអនា គត ហើយ នឹងបន្តអភិវឌ្ឍន៍សមត្ថភាពកំញើញនុយក្លេអ៊ែររបស់ខ្លួនជាមិនខាន។ ក្នុងកាលៈទេសៈនេះ ប្រទេសនានាក្នុងតំបន់និងលើពិភពលោកត្រូវកែប្រែយុទ្ធ សាស្ត្រយោធាដើម្បីសម្របខ្លួន ក្នុងនោះមានអាមេរិកនិងសម្ព័ន្ធមិត្តដូចជាជប៉ុន និងកូរ៉េខាងត្បូងផង។តាម Stratfor ថា ដោយមានចម្ងាយចំនួន១៩៥គីឡូម៉ែត្រនោះ សេអ៊ូលអាចក្លាយទៅជាគោលដៅរបស់ព្យុងយ៉ាង ដោយហេតុនេះ កូរ៉េខាងត្បូង ត្រូវពង្រឹងប្រព័ន្ធការពារកាំជ្រួច។ប៉ុន្តែ Stratfor ចាត់ទុកថា ភារកិច្ចនេះមិនងាយ ស្រួល ចំពោះសេអ៊ូលនោះទេ៕
Related





