VOV WorldVOV World
អង្គការក្រៅរដ្ឋាភិបាល Oxfam ចែករំលែកលទ្ធផលក្នុងការអនុវត្តកម្មវិធី៣០a
20/06/2014 10:57
(VOVworld) - នាព្រឹកថ្ងៃទី២០ មិថុនា នៅរដ្ឋធានី ហាណូយប្រទេសវៀតណាម អង្គារក្រៅរដ្ឋាភិបាល Oxfam (អង់គ្លេយ៍) ប្រចាំនៅវៀតណាម បានរៀបចំ សិក្ខាសាលាស្ដីពីលទ្ធផលស្រាវជ្រៀវវាយតំលៃការ អនុវត្តកម្មវិធីជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រយ៉ាង ឆាប់ៗនិងចីរភាព តាមសេចក្ដីសម្រេចចិត្ត លេខ៣០a របស់រដ្ឋាភិបាលវៀតណាម ដែលហៅកាត់ថាកម្មវិធី ៣០a។
អង្គការក្រៅរដ្ឋាភិបាល Oxfam ចែករំលែកលទ្ធផលក្នុងការអនុវត្តកម្មវិធី៣០a
(VOVworld) - នាព្រឹកថ្ងៃទី២០ មិថុនា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម អង្គារ ក្រៅរដ្ឋាភិបាល Oxfam (អង់គ្លេយ៍) ប្រចាំនៅវៀតណាម បានរៀបចំសិក្ខាសាលាស្ដីពី លទ្ធផលស្រាវជ្រៀវវាយតំលៃការអនុវត្តកម្មវិធីជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រយ៉ាង ឆាប់ៗនិងចីរភាព តាមសេចក្ដីសម្រេចចិត្តលេខ៣០aរបស់រដ្ឋាភិបាលវៀតណាម ដែល ហៅកាត់ថាកម្មវិធី៣០a។ការពិនិត្យមើលវាយតំលៃរបស់ Oxfam បានអនុវត្តនៅស្រុក ក្រីក្រមួយចំនួននៃខេត្ត Lao Cai Nghe An និង​ Quang Ngai ក្នុងរយៈពេល​២ឆ្នាំ គឺឆ្នាំ២០១២ ​និង២០១៣។លោកស្រី Nguyen Le Hoa នាយិការស្ដីទីអង្គការ Oxfam ប្រចាំនៅវៀតណាម  បានចាត់ទុកថា តាមរយៈការស្រាវជ្រៀវនេះ​ Oxfam មានគោលបំណងរួមចំណែក សំឡេងមួយដ៏ឯករាជ្យ ក្នុងការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រនៅ វៀតណាមមាន ប្រសិទ្ធិភាពថែមទៀត ធានាគោលដៅគឺកែលំអជីវភាពរស់នៅរបស់អ្នកក្រីក្រដ៏ចីរភាព៕