អង្គការមិត្តភាពបារាំង-វៀតណាមចេញសេចក្តីថ្លែងការណ៍គាំទ្រសាលក្រមរបស់ PCA ស្តីពីបញ្ហាសមុទ្រខាងកើត
20/09/2016 10:38
(VOVworld)-បន្ទាប់ពីការដែលតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA)នៅក្រុងឡាអេ (ហូឡង់) បានចេញសាលក្រមស្តីពីបណ្តឹងរបស់ហ្វីលីពីនស្តីពីជម្លោះ

(VOVworld)-បន្ទាប់ពីការដែលតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA)នៅក្រុងឡាអេ (ហូឡង់) បានចេញសាលក្រមស្តីពីបណ្តឹងរបស់ហ្វីលីពីនស្តីពីជម្លោះនៅសមុទ្រ ខាងកើតមក សមាគមមិត្តភាពបារាំង-វៀតណាមនិងអង្គការមួយចំនួនរបស់សហ គមន៍ជន វៀតណាមរួមទាំងបណ្តាអង្គការមិត្តភាពជាមួយវៀតណាមនៅបារាំង បានចេញសេច ក្តីថ្លែងការណ៍គាំទ្រសាលក្រមរបស់ PCA អំពីបញ្ហាសមុទ្រខាងកើត។ សេចក្តីថ្លែងការ ណ៍នេះបានសង្កត់ធ្ងន់ថា យោងតាមសាលក្រមរបស់ PCA នោះ ចិនគ្មានមូលដ្ឋាន ច្បាប់ណាមួយឡើយដើម្បីទាមទារ “សិទ្ធិប្រវត្តិសាស្ត្រ” ចំពោះ របស់ដែលហៅថា “ផែន ទី៩កំណាត់” លើសមុទ្រខាងកើតទេ។ សេចក្តីថ្លែងការណ៍ នេះក៏បានប្រឆាំងជំទាស់ យ៉ាងធ្ងន់ធ្ងរនូវអំពើខុសច្បាប់អន្តរជាតិរបស់ចិន ព្រមទាំង អំពាវនាវឲ្យភាគីពាក់ព័ន្ធ នានាជាពិសេសគឺចិននិងសហគមន៍អន្តរជាតិឲ្យសន្យានិង ធ្វើសកម្មភាពដើម្បីច្បាប់ អន្តរជាតិត្រូវបានប្រតិបត្តិហើយជម្លោះលើសមុទ្រខាងកើត ត្រូវដោះស្រាយដោយសន្តិ វិធីនិងធានាការគោរពរបស់ភាគីនានាចំពោះសាលក្រម របស់ PCA ផងដែរ៕
Related





