VOV WorldVOV World
អង្គការសហប្រជាជាតិកំណត់គោលដៅបរិច្ចាកថវិកាចំនួន ១,៥ ពាន់លានដុល្លារអាមេរិកដល់មូលនិធិកសាងសន្តិភាព
28/01/2021 09:40
(VOVWORLD) - បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាពក្នុងបរិបទដែលកំពុងកើតមានជំងឺរាតត្បាតកូវីដ ១៩។
អង្គការសហប្រជាជាតិកំណត់គោលដៅបរិច្ចាកថវិកាចំនួន ១,៥ ពាន់លានដុល្លារអាមេរិកដល់មូលនិធិកសាងសន្តិភាព
និមិត្តសញ្ញារបស់អង្គការសហប្រជាជាតិនៅទីស្នាក់ការទីក្រុងញូវយ៉កសហរដ្ឋអាមេរិក (រូបថតៈ AFP) នៅថ្ងៃទី ២៧ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើសហប្រធានកិច្ចប្រជុំជាន់ខ្ពស់តាមរយៈប្រព័ន្ធវីដេអូ នៃមូលនិធិកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិជាមួយមេដឹកនាំនៃបណ្ដាប្រទេស។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានតំណាងមកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ៩២ ។ នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាពក្នុងបរិបទដែលកំពុងកើតមានជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាទឹកប្រាក់ចំនួន ៤៣៩ លានដុល្លារអាមេរិក ដែលប្រទេសជាសមាជិកចំនួន ៣៩ បានបរិច្ចាក ហើយសន្យាចូលរួមវិភាគទាននាពេលកន្លងទៅ សំដៅសម្រេចឲ្យបានគោលដៅ ១,៥ ពាន់លានដុល្លារអាមេរិកក្នុងយុទ្ធសាស្ត្រ ២០២០-២០២៤ របស់មូលនិធិ ផងដែរ៕