VOV WorldVOV World
អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង
03/10/2015 08:06
(VOV)_អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង។ ប្រការនេះត្រូវបានប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅ​អង្គការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga
អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពជាង
              ប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅ​អង្គការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga     (VOV)_អង្គការសហប្រជាជាតិត្រូវកែលំអរដើម្បីធ្វើសកម្មភាពប្រកបដោយ ប្រសិទ្ធិភាពជាង។ ប្រការនេះត្រូវបានប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅ​អង្គ ការសហប្រជាជាតិ និងជាឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga សង្កត់ធ្ងន់ នៅក្នុងកិច្ចប្រជុំពិភាក្សារួម នៃមហាសន្និបាត អង្គការសហប្រជាជាតិ ​នីតិកាលទី ៧០ ដោយប្រធានបទ៖ អង្គការសហប្រជាជាតិ ដំណើការមួយដើម្បី​សន្តិភាព សន្តិ សុខ និងគោរពសិទ្ធិមនុស្ស ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី២ ​តុលា។ ចំពោះការ លំបាកសាកល្បងខាងមុខនេះ ប្រធានគណៈប្រតិភូវៀតណាម បានចាត់ទុកថា៖ អង្គការសហប្រជាជាតិត្រូវបន្តដើរតួនាទីស្នូល ក្នុងការដោះ​ស្រាយបញ្ហាសកល  ដូចជាជំលោះ វិវាទ រំសាយសព្វវុធ បំរ៉ែបំរួលអាកាសធាតុ ​ភេរវកម្ម កាត់បន្ថយភាព ក្រីក្រ ។ ដើម្បីអនុវត្តបានប្រការទាំងនេះ វៀតណាមចាត់ទុកថា៖ អង្គការសហប្រជា ជាតិ ត្រូវ ក្នុងនោះមានក្រុមប្រឹក្សាសន្តិសុខ ត្រូវបន្ត​កែលំអរដើម្បីធ្វើសកម្មភាពប្រ កបដោយប្រសិទ្ធិភាព ប្រជាធិបតេយ្យ តម្លាភាពជាង។ ឯកអគ្គរដ្ឋទូត លោកស្រី  Nguyen Phuong Nga បានអះអាងថា៖​វៀតណាម​ស្វាគមន៍ របៀបវារះ ដល់ឆ្នាំ  ២០៣០ ស្ដីអំពីការអភិវឌ្ឍន៍ និរន្តរភាព និងសន្យា​ខំប្រឹងប្រែងធ្វើអស់ពីកម្លាំង កាយចិត្តរបស់ខ្លួន ដើម្បីអនុវត្តកម្មវិធីនេះប្រកបដោយជោគជ័យ។ វៀតណាម យកចិត្តទុកដាក់ យកកត្តាមនុស្សជាស្នូល ជានិច្ចកាលធានាផលប្រយោជន៍រួម របស់ប្រជាជន យកចិត្តទុកដាក់ គោរព និងធានាសិទ្ធិមនុស្ស។           នៅកំរិតតំបន់ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានអោយដឹង​ថា៖ ​វៀត ណាមកំពុងរួមជាមួយប្រទេសជាសមាជិកអាស៊ាននានាខំប្រឹងប្រែងកសាង សហគមន៍អាស៊ាន ជំរុញការអភិវឌ្ឍន៍រួមរបស់តំបន់។ ឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់​ ថា៖ សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដែលក្នុងនោះធានាសុវត្ថិភាព សន្តិសុខ  និងសេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត នេះគឺជាលក្ខខ័ណ្ឌដើមដំបូង  ដើម្បី​អភិវឌ្ឍន៍។​ដូច្នេះ វៀតណាមកំពុងខំប្រឹងប្រែងជាមួយប្រទេសទាក់ទិន នានា​ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ដែល ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២  សកម្ម​អនុវត្តយ៉ាងទៀងទាត់ គ្រប់គ្រាន់សេចក្ដីថ្លែងការណ៍ ស្ដីប្រតិបត្តិសំរាប់ ភាគីនានានៅសមុទ្រខាងកើត ( DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាង កើត (COC) យ៉ាងឆាប់ៗ៕