អង់គ្លេសកោះហៅឯកអគ្គរដ្ឋទូតស.ប.បកូរ៉េដើម្បីប្រឆាំងជំទាស់នឹងការសាកល្បងកាំជ្រួច
15/02/2017 07:34
(VOVworld) - ក្រសួងការបរទេសអង់គ្លេសនាថ្ងៃទី១៤ កុម្ភៈ បានកោះហៅឯកអគ្គ រដ្ឋទូតស.ប.បកូរ៉េប្រចាំ នៅអង់គ្លេសលោក Choe Il ដើម្បីសំដែងការប្រឆាំង ជំទាស់នឹងករណីបាញ់សាកល្បងកាំជ្រួចមីស៊ីល របស់ព្យុងយ៉ាង។

ទិដ្ឋភាពនៃតំបន់ដំណើរការបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់ស.ប.បកូរ៉េកាលពីថ្ងៃទី១១ កុម្ភៈ (រូបថត៖Yonhap/TTXVN) (VOVworld) - ក្រសួងការបរទេសអង់គ្លេសនាថ្ងៃទី១៤ កុម្ភៈ បានកោះហៅឯក អគ្គ រដ្ឋទូតស.ប.បកូរ៉េប្រចាំនៅអង់គ្លេសលោក Choe Il ដើម្បីសំដែងការប្រឆាំង ជំទាស់នឹងករណីបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់ព្យុងយ៉ាង។តាមក្រសួងការ បរទេសអង់គ្លេសថា សកម្មភាពរបស់ស.ប.បកូរ៉េបានគំរាមកំហែងទៅលើសន្តិសុខ និងសន្តិភាពអន្តរជាតិ ថែមទាំងរំលោភបំពានផ្ទាល់ទៅលើសេចក្ដីសំរេចចិត្តជា ច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។អង់គ្លេសសំណូមពរឲ្យស.ប.បកូរ៉េបញ្ចប់ សកម្មភាពដែលមានលក្ខណៈបង្ករឿងហេតុនិងគ្រោះថ្នាក់ដូច្នេះ៕
Related
More




