VOV WorldVOV World
អង់គ្លេសសន្យាឈានមុខក្នុងការជំរុញសេរីភាពពាណិជ្ជកម្ម
15/11/2016 08:38
(VOVworld) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានសំដែងទស្សនៈគាំទ្រសេរីភាព ពាណិជ្ជកម្ម នៅពេលប្រកាសថា ប្រទេសអង់គ្លេស ត្រូវនាំមុខពិភពលោកខាងសេរីភាពពាណិជ្ជកម្ម​ ក្នុង កាលៈទេសៈដែលប្រទេសនេះកំពុងត្រៀមរៀបចំឲ្យដំណើរការចាកចេញពីសហភាពអឺរ៉ុប (EU) និងមហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
អង់គ្លេសសន្យាឈានមុខក្នុងការជំរុញសេរីភាពពាណិជ្ជកម្ម
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖EPA) (VOVworld) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានសំដែង ទស្សនៈគាំទ្រសេរីភាពពាណិជ្ជកម្ម នៅពេលប្រកាសថា ប្រទេសអង់គ្លេសត្រូវនាំមុខ ពិភពលោកខាងសេរីភាពពាណិជ្ជកម្ម​ ក្នុងកាលៈទេសៈដែលប្រទេសនេះកំពុងត្រៀម រៀបចំឲ្យដំណើរការចាកចេញពីសហភាពអឺរ៉ុប (EU) និងមហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ថ្លែងមតិនៅក្រុងឡុងដ៍នាថ្ងៃទី១៤ វិច្ចិកា លោកស្រី May បានអំពាវនាវឲ្យសហគ្រាសនិងរដ្ឋា ភិបាលត្រូវផ្លាស់ប្ដូរដើម្បី ស្ដារទំនុកទុកចិត្ត ធ្វើអាជីវកម្មយ៉ាងត្រឹមត្រូវហើយបើក ទ្វារទីផ្សារសេរី។លោកស្រី  May អះអាងថា សេរីភាពពាណិជ្ជកម្មជាវិធានការល្អ បំផុតដើម្បីកាត់បន្ថយភាព ក្រីក្រលើទូទាំងពិភពលោក ហើយរដ្ឋាភិបាលត្រូវខំ ប្រឹងប្រែងដើម្បីធានាឲ្យ ប្រជាជនគ្រប់រូបសុទ្ធតែទទួលបានផលប្រយោជន៍ពីសេរីភាពពាណិជ្ជកម្មនិង សកលភាវូបនីយកម្ម៕