អង្គរទូតនៅទីក្រុងហាណូយបានចូលរួមកម្មវិធីទស្សនានិទាឃៈរដូវមិត្តភាព២០១៤
02/03/2014 08:34
Vovworld-អង្គរទូតនៅទីក្រុងហាណូយបានចូលរួមកម្មវិធីទស្សនានិទាឃៈរដូវមិត្តភាព២០១៤។

អង្គរទូតនៅទីក្រុងហាណូយបានចូលរួមកម្មវិធីទស្សនានិទាឃៈរដូវមិត្តភាព២០១៤ (hanoimoi.com.vn) Vovworld-អង្គរទូតនៅទីក្រុងហាណូយបានចូលរួមកម្មវិធីទស្សនានិទាឃៈ រដូវមិត្តភាព២០១៤។ កម្មវិធីដោយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិងសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយរៀបចំនាថ្ងៃទី១មិនា។ បណ្ដាឯកអគ្គរដ្ឋទូតលោកជំទាវនិងដំណាងនៃស្ថានទូតអង្គការអន្តរជាតិអង្គការក្រៅរដ្ឋាភីបាលជាង២០នៅវៀតណាមចូលរួម។ កន្លែងមកទស្សនានិទាឃៈរដូវឆ្នាំនេះគឺភូមិគ្រឿងភាជន៍ Bat Trang ស្រុក Gia Lam ជាភូមិរបរគ្រឿងភាជន៍បុរាណល្បីឈ្មោះបំផុតនៅវៀតណាម។ នេះជាសកម្មភាពសំដៅឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិនូវវប្បធម៍វៀតណាម តាមរយៈភូមិរបរប្រពៃណីរបស់វៀតណាម ពិសេសគឺរបស់រដ្ឋធានីហាណូយ បង្កើនការជួបប្រាស្រ័យចំណងមិត្តភាពការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ៕
Related




