VOV WorldVOV World
អ្នកជំនាញការអាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្ស Nguyen Phu Trong
04/07/2015 09:04
(VOV)_អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ កក្កដា តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក។
អ្នកជំនាញការអាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្ស Nguyen Phu Trong
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (VOV)_អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen  Phu Trong នឹង អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ កក្កដា តាម សេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក។ ដំណើរទស្សនកិច្ចលើកនេះបានទាក់ទាញ ការយកចិត្តទុកដាក់ជាច្រើនរបស់សាធារណៈមតិអាមេរិក ពីព្រោះនេះគឺជាដំណើរ ទស្សនកិច្ចជាផ្លូវការដើមដំបូង របស់អក្គលេខាបក្សកម្មុយនីស្តវៀតណាម១រូប និង មានជំនួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក នៅសេតវិមាន។ ​លោក Ernest Bower នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវ​យុទ្ធសាស្ត្រ និងអន្តរ ជាតិ ( CSIS) បានចាត់ទុកថា៖​ដំណើរទស្សនកិច្ចលើកនេះ​មាន​លក្ខណះប្រវត្តិ សាស្ត្រ ហើយអះអាងងថា៖ ទំនាក់ទំនងវៀតណាម-អាមេរិក​កាន់តែស៊ីជំរៅពី១ ថ្ងៃទៅ១ថ្ងៃ៖           “ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស Nguyen Phu Trong នឹង រួមចំណែកពង្រឹងទំនុកទុកចិត្ត និងជំរុញការគោរពគ្នាទៅវិញទៅមករវាង​ប្រទេស ទាំងពីរ។ យើងត្រូវជំរុញខ្លាំងកិច្ចសន្យានានា រវាងប្រទេសទាំងពីរ ​ដើម្បីលើកកំ ពស់ទំនាក់ទំនងទ្វេភាគី។ ខ្ញុំសង្ឃឹមថា៖ ដំណើារទស្សនកិច្ចលើកនេះប្រកបដោយ ជោគជ័យ​និងដ៏សែនសំខាន់ ​នាំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឡើងកំរិតថ្មី៕”