អ្នកប្រាជ្ញអន្តរជាតិប្រឆាំងជំទាស់ការអះអាងនូវអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត
10/11/2015 09:03
(VOVworld) - អ្នកយកសារព័ត៌មាននៃទីភ្នាក់ងារសារ ព័ត៌មានវៀតណាមប្រចាំនៅ បារាំង នាថ្ងៃទី៩ វិច្ឆិកា បានស្រង់សម្ដីរបស់អ្នកជំនាញការស្រាវជ្រាវអន្តរជាតិ នានាដោយអះអាងថា ការទាមទារអធិបតេយ្យភាព របស់ចិននៅសមុទ្រខាង កើតគឺមិនសមហេតុសមផលនឹងមិនមានផ្នែកទៅលើមូលដ្ឋានគត្តិយុត្តិឬ ប្រវត្តិសាស្ត្រណាមួយឡើយ។

អ្នកប្រាជ្ញបារាំងល្បីឈ្មោះ ឧត្តមសេនីយ៍ Daniel Schaeffer (រូបថត៖TTXVN) (VOVworld) - អ្នកយកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ បារាំង នាថ្ងៃទី៩ វិច្ឆិកា បានស្រង់សម្ដីរបស់អ្នកជំនាញការស្រាវជ្រាវអន្តរជាតិនានា ដោយអះអាងថា ការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើតគឺមិន សមហេតុសមផលនឹងមិនមានផ្នែកទៅលើមូលដ្ឋានគត្តិយុត្តិឬ ប្រវត្តិសាស្ត្រណា មួយឡើយ។អ្នកប្រាជ្ញបារាំងល្បីឈ្មោះ ឧត្តមសេនីយ៍ Daniel Schaeffer បានចាត់ទុក ថា ចិនបកស្រាយច្បាប់សមុទ្រអន្តរជាតិតាមរបៀបរបស់ ខ្លួនហើយទ្រឹស្ដីទាំងនេះគឺ មិនសមហេតុសមផលឡើយ។លោក Daniel Schaeffer បានអះអាងថា រហូតមកទល់ ពេលនេះ ប៉េកាំងមិនដែលបង្ហាញបាននូវភស្តុតាង ប្រវត្តិសាស្ត្រជាក់ស្ដែងណាអំពី ការដែលគេអនុវត្តន៍ការគ្រប់គ្រងជាបន្តបន្ទាប់ប្រជុំកោះ Hoang Sa និង Truong Sa មុន នឹង Hoang Sa និង Truong Sa មួយផ្នែក ត្រូវប្រទេសនេះកាន់កាប់ដោយខុសច្បាប់។ តាមអ្នកប្រាជ្ញរូបនេះថា ចិនពិតជា កាន់កាប់ប្រជុំកោះទាំងពីរពោលខាងលើដោយ ប្រើប្រាស់អំពើហឹង្សាហើយប្រការនេះគឺខុសឆ្គងនឹងធម្មនុញ្ញនៃអង្គការសហប្រជា ជាតិ។ ចំណែកអ្នកជំនាញការ Bruno Hellendorff ជាអ្នកទទួលបន្ទុកកម្មវិធីប៉ាស៊ីហ្វិករបស់ ក្រុមស្រាវជ្រាវអំពីសន្តិភាពនិងសន្តិសុខ (GRIP) ក៏បានវាយតំលៃខ្ពស់ ចំពោះការ ដែលវៀតណាមបង្កើនការៀបចំសិក្ខាសាលាអំពីសមុទ្រខាងកើតនា ពេលថ្មីៗនេះ ជាពិសេសគឺមជ្ឈដ្ឋានអ្នកប្រាជ្ញនិងថ្នាក់ដឹកនាំវៀតណាមចូលរួម កាន់តែច្រើនក្នុង ជំនួបពិភាគ្សាអន្តរជាតិអំពីសមុទ្រខាងកើត៕
Related





