អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយនាយកអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច
20/09/2016 10:36
(VOVworld)-នារសៀលថ្ងៃទី១៩កញ្ញានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត ណាមលោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូដឹកនាំ

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយនាយកអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច (VOVworld)-នារសៀលថ្ងៃទី១៩កញ្ញានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត ណាមលោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូដឹកនាំ ដោយបណ្ឌិត-វេជ្ជបណ្ឌិត Shin Young-soo នាយកអង្គការសុខភាពពិភពលោក (WHO) ទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំពុងបំពេញទស្សនកិច្ចការងារ នៅវៀត ណាម។ នៅទីនេះ លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះតួនា ទីរបស់ WHO ក្នុងការអនុវត្តរាល់កម្មវិធីសកម្មភាពសុខាភិបាលជួយនាំមកសុខភាព និងគុណ ភាពរស់នៅយ៉ាងល្អប្រសើសម្រាប់ប្រជាជនវៀតណាមក៏ដូចជាលើពិភព លោក។ លោកស្រី Tong Thi Phong បានឲ្យដឹងថែមទៀតថា នាពេលខាងមុខ រដ្ឋ សភាវៀត ណាមនឹងបង្កើនគុណភាពទៅលើសកម្មភាពតាក់តែងច្បាប់ ឃ្លាំមើលនឹង សម្រេចរាល់ បញ្ហាសំខាន់ៗរបស់ប្រទេសជាតិលើវិស័យថែទាំសុខភាពជូនប្រជាជន។ លោកស្រី អនុប្រធានរដ្ឋសភាមានបំណងថា WHO នឹងជួយឧបត្ថម្ភវៀតណាមក្នុងការ ផ្គត់ផ្គង និងបច្ចុប្បន្នកម្មព័ត៌មានបរានុម័តស្តីពីស្ថានភាពសុខភាពលើពិភពលោក តំបន់និង នៅ វៀតណាមផ្ទាល់ ដើម្បីរដ្ឋាភិបាលវៀតណាមអាចម្ចាស់ការនាំចេញដំណោះ ស្រាយ សមស្របនិងរួមសហការជាមួយវៀតណាមក្នុងការលើកកំពស់គុណភាពថែទាំ សុខភាពជូនប្រជាជន៕
Related





