VOV WorldVOV World
អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ទទួលជួបជាមួយសមាជិកសភាខេត្ត Dong Naiគ្រប់សម័យកាល
30/10/2015 10:30
(VOVworld)-ក្នុងជំនួបជាមួយសមាជិកសភាខេត្ត Dong Naiគ្រប់សម័យកាល សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានឲ្យដឹងថា
អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ទទួលជួបជាមួយ សមាជិកសភាខេត្ត Dong Naiគ្រប់សម័យកាល (VOVworld)-ក្នុងជំនួបជាមួយសមាជិកសភាខេត្ត Dong Naiគ្រប់សម័យកាល សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានឲ្យដឹងថា នាបច្ចុប្បន្ន សកម្មភាពរបស់រដ្ឋសភាកំពុងមានការផ្លាស់ ប្តូរ ថ្មីពីជំហានៗ។ ដោយការទទួលខុសត្រូវ មុខងារ ភារកិច្ចរបស់រដ្ឋសភាគឺកសាង រដ្ឋធម្មនុញ្ញនិងច្បាប់ រដ្ឋសភានីតិកាលទី១៣បានបន្តសកម្មភាពនៃនីតិកាលមុនៗ និងមានការផ្លាស់ប្តូរថ្មីជាច្រើន។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងច្បាប់សំខាន់ៗជាច្រើន ទាក់ទិនដល់ក្បាលម៉ាស៊ីននយោបាយ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ត្រូវបានធ្វើ វិសោ ធនកម្មនិងផ្សព្វផ្សាយ។ ក្នុងសម័យប្រជុំរដ្ឋសភា ក្រុមសមាជិកសភាមណ្ឌល Dong Nai បានរួមចំណែកយ៉ាងសកម្មចូលក្នុងការរៀបចំផែនការគោលនយោបាយ សំខាន់ៗរបស់ប្រទេសជាតិ។ លោកស្រី Tong Thi Phong មានបំណងថា សមាជិក សភាទាំងអស់នេះ បន្តរួមមតិចូលក្នុងការអនុវត្ត និងពង្រីកសមត្ថភាព ឃ្លាំមើល​ក្នុង ការកសាង គម្រោងសំខាន់ៗរបស់ប្រទេសជាតិ៕