VOV WorldVOV World
អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសភាជាន់ទាបសហព័ន្ធរុស្ស៊ី
23/09/2015 07:21
Vovworld-ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជា ផ្លូវការនៅសហព័ន្ធ​រុស្ស៊ី​ចាប់ពីថ្ងៃទី២០ដល់២៣កញ្ញា
អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសភាជាន់ទាបសហព័ន្ធរុស្ស៊ី
អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសភាជាន់ទាបសហព័ន្ធរុស្ស៊ី (VOV)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ ​រុស្ស៊ី​ចាប់ពីថ្ងៃទី២០ដល់២៣កញ្ញានិងចូលរួមវេទិការនារីអាស៊ី-អឺរ៉ុបលើកទី១ ​ចាប់​ពីថ្ងៃទី២៤ដល់២៥កញ្ញា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានជួបសម្ដែងការគួរសមប្រធានក្រុមប្រឹក្សាសហព័ន្ធលោកស្រី Valentina Matvienko ជួបសន្ទនាជាមួយអនុប្រធានទី១ឌុយម៉ាជាតិរុស្ស៊ី Ivanovich Melnokov ជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Umakhanov និងថ្នាក់ដឹកនាំ ក្រុមសមាជិកសភាសហប្រតិបត្តិការជាមួយវៀត​ណាម​របស់ក្រុមប្រឹក្សាសហព័ន្ធ។ ក្នុងបណ្ដាជំនួបសន្ទនា ភាគីទាំងពីរបាន​ឯកភាពនាពេលខាងមុខត្រូវខំប្រឹងប្រែង នាំទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភា​រវាងប្រទេសទាំងពីរស៊ីជម្រៅប្រសិទ្ធិភាព ជាក់ស្ដែង រដ្ឋសភានៃប្រទេសទាំងពីរ​ត្រូវ​អនុម័តនិងសហការក្នុងការបង្កើនកិច្ច សហប្រតិបត្តិការឃ្លាំមើលការអនុវត្តកិច្ច​ព្រមព្រៀងដែលបានចុះហត្ថលេខារវាង រដ្ឋាភិបាលនិងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ។ វាយតំលៃខ្ពស់តួនាទីរបស់ក្រុមសមាជិកសភារុស្ស៊ីនិងវៀតណាមក្នុង​ការ​ជំរុញទំនាក់ទំនងទ្វេភាគី នៅជំនួបជាមួយ ក្រុមសមាជិកសភាសហប្រតិបត្តិ​ការ​ជាមួយរដ្ឋសភាវៀតណាមអនុប្រធាន Tong Thi Phong បានឲ្យដឹងថា៖ “គណៈប្រតិភូយើងខ្ញុំឯកភាពខ្ពស់អំពីរបៀបដែលយើងសន្ទនាដូច្នេះនិងត្រូវ អះអាងប្រការមួយគឺក្រុមសមាជិកសភាមិត្តភាពរវាងរដ្ឋសភាវៀតណាមនិង​សហព័ន្ធ រុស្ស៊ីបានជំរុញទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ។ ក្រុមសមាជិកសភា​មិត្តភាពទាំងពីរ បានរួមចំណែកសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេស​ទាំងពីរ។ យើងបានក្លាយ ទៅជាគំរូនៃទំនាក់ទំនងរវាងក្រុមសមាជិកសភាទាំងពីរ​និងតាមរយៈដំណើរទស្សនកិច្ច នានារបស់ថ្នាក់ដឹកនាំវៀតណាមនិងរុស្ស៊ីក្នុងនោះមានការចូលរួមរបស់សមាជិកសភា រុស្ស៊ីបានរួមចំណែកបង្កើនចំណងមិត្តភាព​រវាងប្រទេសទាំងពីរ៕”