VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ទាបឈីលី
31/03/2015 09:52
(VOVworld) - នាព្រឹកថ្ងៃទី៣១ មិនា នៅអគារដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអនុប្រធាន សភាជាន់ ទាបឈីលីលោកស្រី Denise Pascal Allende
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ទាបឈីលី
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)និង អនុប្រធានសភាជាន់ ទាបឈីលីលោកស្រី Denise Pascal Allende​ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី៣១ មិនា នៅអគារដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ ទាបឈីលីលោកស្រី Denise Pascal Allende ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ វៀតណាម។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាម យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជា មួយប្រទេសអាមេរិកឡាទីននានា ក្នុងនោះមានឈីលីផង។លោកស្រីបានស្នើរថា នាពេល ខាមុខ បណ្ដាស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំង២គាំទ្រនិងលាតត្រដាង អនុវត្តវិធានការ នានា សំដៅបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម- ឈីលី ជំរុញដំណើរ ទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់និង គ្រប់ជាន់ថ្នាក់។ទន្ទឹមនឹងនោះ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបតិ្ត ការទ្វេភាគី បង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិការពហុភាគី នានាផងដែរ។លោកស្រី Nguyen Thi Kim Ngan មានបំណងដែរថា ឈីលីបន្តគាំទ្រ វៀតណាមចុះឈ្មោះក្នុងក្រុមប្រឹក្សា សន្តិសុខអ.ស.ប អាណត្តិ២០២០-២០២១ និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអ.ស.ប អាណតិ្ត២០១៦-២០១៨៕