អនុប្រធានរដ្ឋសភាវៀតណាមជួបមុខជាមួយគណៈប្រតិភូគំរូចូលរួមមហាសន្និបាតប្រឡងប្រណាំងប្ដេជ្ញាឈ្នះ
30/06/2015 10:47
(VOVworld) - ក្នុងឱកាសមហាសន្និបាតប្រឡងប្រ ណាំងប្ដេជ្ញាឈ្នះកងទ័ពទាំង មូលលើកទី៩ត្រូវបាន រៀបចំឡើងនៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី៣០ មិថុនា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានជួបសំណេះ សំណាលជាមួយបណ្ដាតំណាងចូលរួមមហាសន្និបាត។

លោកស្រី Tong Thi Phong និងបណ្ដាតំណាងថតរូបអនុស្សាវរីយ៍ (VOVworld) - ក្នុងឱកាសមហាសន្និបាតប្រឡងប្រណាំងប្ដេជ្ញាឈ្នះកងទ័ពទាំងមូល លើកទី៩ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី៣០ មិថុនា អនុ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានជួបសំណេះសំណាលជា មួយបណ្ដាតំណាងចូលរួមមហាសន្និបាត។ថ្លែងមតិនៅទីនេះ លោក ស្រី Tong Thi Phong បានប្រសិទ្ធពររាល់យុទ្ធជ័យ ស្នាដៃឆ្នើមរបស់បុគ្គល សមូហភាពគំរូនានាក្នុង កងទ័ពទាំងមូល។លោកស្រីបានសំដែងចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាចំពោះរាល់ សកម្មភាពច្នៃប្រឌិត ប្រកបដោយប្រសិទ្ធិភាពរបស់បណ្ដាគំរូ ជាពិសេសក្នុងការងារ តស៊ូការពារបូរណភាពដែនដីដ៏ពិសិដ្ឋ របស់មាតុប្រទេស។លោកស្រីក៏បានសង្កត់ ធ្ងន់ថា ចំពោះរាល់បំរ៉ែបំរួលដ៏ស្មុគ ស្មាញលើពិភពលោកនិងក្នុងតំបន់ចំពោះការ ប្រឆាំងនិងបំផ្លិចបំផ្លាញដ៏តឹងរឹងពីកម្លាំង អមិត្តនានា ចលនាប្ដេជ្ញាឈ្មះរបស់កង ទ័ពទាំងមូលត្រូវមានការអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លាថែមទៀតសំដៅបង្កើតកម្លាំង ចលនាសំខាន់ក្នុងការងារកសាងកងទ័ពទាំងមូល ពង្រឹងសមត្ថភាពការពារ ប្រទេស៕
Related





