VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមាជិកសភាដាណឺម៉ាក់
22/09/2016 11:00
(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅទិក្រុងហាណូយ សមាជិកាការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភាដាណឺម៉ាក់ ដឹកនាំដោយលោកស្រី Eva Kjer Hansen ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមាជិកសភាដាណឺម៉ាក់
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមាជិកសភាដាណឺម៉ាក់ (VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅទិក្រុងហាណូយ សមាជិកាការិយាល័យនយោ បាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបសន្ទ នាជាមួយគណៈប្រតិភូសមាជិកសភាដាណឺម៉ាក់ ដឹកនាំដោយលោកស្រី Eva Kjer Hansen ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ​ថ្លែងមតិនៅទីនេះ  អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖វៀត ណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់ពង្រឹងនិង​ពង្រីកទំនាក់ទំនងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីជាមួយដាណឺម៉ាក់។ អនុប្រធានរដ្ឋសភាក៏ មានគោលបំណងថា៖ វៀតណាមនឹងបន្តទទួលបានការ​ជួយឧបត្ថម្ភពីរដ្ឋាភិបាល  និងរដ្ឋសភាដាណឺម៉ាក់ ក្នុងការទប់ទល់នឹងបំរ៉ែបំរួល​អាកាសធាតុ និងកំណើនបៃតង់។           រីឯ លោកស្រី Eva Kjer Hansen បានអះអាងថា៖ ដាណឺម៉ាក់ត្រៀមខ្លួនជា​ស្រេច  ​សហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យនានាដែលវៀតណាមយកចិត្តទុកដាក់  ដែលក្នុងនោះមានការវិនិយោគ សំរាប់ថាមពលកកើតឡើងវិញ ជមរុញកំណើនបៃ តងនិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ៕