VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចការងារនៅអេស្បាញ
10/09/2013 11:30
VOV-អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន​អះអាងថា​ វៀតណាម​យក​ចិត្ត​ទុកដាក់ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយ​អេស្បាញ។
អនុប្រធានរដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចការងារនៅអេស្បាញ
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (VOV)         VOV-ទទួលសេចក្តីអញ្ជើញរបស់ថ្នាក់ដឹកនាំរដ្ឋសភាអេស្បាញ អនុប្រធាន ​រដ្ឋសភា​វៀតណាមលោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់រដ្ឋសភាវៀតណាមមកបំពេញទស្សនកិច្ចការងារនៅអេស្បាញចាប់ពីថ្ងៃទី៧ ​ដល់ថ្ងៃ​ទី​១១កញ្ញា។ នាថ្ងៃទី៩កញ្ញានៅរដ្ឋធានី Madrid អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយអនុប្រធានទី១រដ្ឋសភាអេស្បាញ​លោកស្រី Celia Villalobos និងអនុប្រធានព្រឹទ្ធសភាអេស្បាញលោក Juan Jose Lucas។ នៅ ​បណ្ដា​ជំនួប​សន្ទនា អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន​អះអាងថា​ វៀតណាម​យក​ចិត្ត​ទុកដាក់ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយ​អេស្បាញ។ ថ្នាក់ដឹកនាំ​រដ្ឋសភា​នៃប្រទេសទាំងពីរបានអះអាងថា​ នឹងធ្វើអស់ពី​កំលាំងកាយ ចិត្តដើម្បីជំរុញ​ទំនាក់​ទំនងសហប្រតិបត្តិការពូនជ្រំឲ្យចំណងមិត្តភាព​រវាងប្រទេស ទាំងពីរ ប្រជាជាតិ​ទាំង​ពីរវៀតណាម-អេស្បាញទទួលបានសមិទ្ធិថ្មី។ ភាគីទាំងពីរ បានឯកភាពបន្តពង្រីក​យន្តការ​ពិគ្រោះនិងសហការជិតស្និទ្ធជាមួយគ្នានៅបណ្ដា វេទិការពហុភាគីដូចជាសម្ព័ន្ធ​ភាព​អន្តរសភាពិភពលោក (IPU) វេទិការ​ដៃគូព្រឹទ្ធ សភាអាស៊ី-អឺរ៉ុប (ASEP) ដើម្បី​សន្តិភាព​ឯករាជ្យប្រជាជាតិ អភិវឌ្ឍន៍​និង​វឌ្ឍន៍ ភាពសង្គម៕