VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Thai Nguyen
09/11/2015 07:46
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតរណសិរ្យមាតុភូមិជនជាតិឯកភាពវៀតណាម( ថ្ងៃទី១៨​វិច្ឆិកា ឆ្នាំ ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ​២០១៥) នារសៀលថ្ងៃទី៨វិច្ឆិកា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong
អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Thai Nguyen
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong           (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតរណសិរ្យ មាតុភូមិជនជាតិឯកភាពវៀតណាម( ថ្ងៃទី១៨​វិច្ឆិកា ឆ្នាំ ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ ​២០១៥) នារសៀលថ្ងៃទី៨វិច្ឆិកា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong និងដំណាងគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម ​បាន អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិ នៅទីប្រជុំជន Ban Quyen – Ban Tien ឃុំ Diem Mac  ស្រុក Dinh Hoa ខេត្ត Thai Nguyen (ភាគខាងជើង​វៀតណាម)។  ​អនុប្រធានរដ្ឋសភា Tong Thi Phong មានគោលបំណងថា៖​ បងប្អូនជនជាតិក្នុងឃុំ  Diem Mac បន្តពង្រឹងនិងពង្រីកប្រពៃណី អត្តសញ្ញាណ​វប្បធម៌ជនជាតិ អភិរក្ស និងការពារល្អកេរ្ត៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍ នៅក្នុង​តំបន់ បន្តជំរុញខ្លាំងការ សិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធាន​ហូជីមិញ៕