អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយស្ថានទូតនិងជនវៀតណាមនៅអាល្លឺម៉ង់
28/09/2015 07:30
(VOV)_នាថ្ងៃទី២៦ និងទី២៧ កញ្ញា គណៈប្រតិភូរដ្ឋ សភាវៀតណាមដឹកនាំដោយលោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញទៅសាក សួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល បុគ្គលិក នៃស្ថានទូតវៀតណាម និងដំណាងជនវៀតណាមនៅអាល្លឺម៉ង និងចូលរួមសកម្មភាពវប្បធម៌ ជួបប្រាស្រ័យនៅទីក្រុងប៉ែឡាំង ។

អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយស្ថានទូតនិងជនវៀតណាមនៅអាល្លឺម៉ង់ (VOV)_នាថ្ងៃទី២៦ និងទី២៧ កញ្ញា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំ ដោយលោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញទៅ សាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងដំណាងជនវៀតណាមនៅអាល្លឺម៉ង និងចូលរួមសកម្មភាពវប្បធម៌ ជួបប្រាស្រ័យ នៅទីក្រុងប៉ែឡាំង ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រីTong Thi Phong បានស្នើអោយស្ថានទូតបន្តបំពេញការងារប្រកបដោយល្អជាងទៀតរ រួមចំណែកជាក់ ស្ដែង ក្នុងការជំរុញទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម -អាល្លឺម៉ង នាពេលខាងមុខនេះ។ ក្នុងជំនួបជាមួយជនវៀតណាមនៅអាល្លឺម៉ង លោកស្រីTong Thi Phong បានជូនដំណឹង មួយចំនួន ស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម នាពេលថ្មីៗ នេះ គោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុបែបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស រដ្ឋ ក្នុងសភាពការណ៍ថ្មី ក៏ដូចជាការអភិវឌ្ឍន៍ ខ្លាំងក្លា នៃទំនាក់ទំនងវៀតណាម និងអាល្លឺម៉ងផងដែរ៕
Related





