VOV WorldVOV World
អនុប្រធានរដ្ឋវៀតណាមប្រគល់ជូនគ្រឿងឥស្សរិយយសមិត្តភាពសំរាប់សាស្ត្រាចារ្យជាជនវៀតណាមនៅឯបរទេសចំនួន២នាក់
08/07/2015 10:35
(VOVworld) - ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ ដោយមាន ទឹកចិត្តស្រឡាញរាប់អាន កុមារនិងជក់ចិត្តចំពោះវិទ្យា សាស្ត្រ សាស្ត្រាចារ្យ Le Kim Ngoc និងសាស្ត្រាចារ្យ Tran Thanh Van បានមានការរួមវិភាគទានសំរាប់បុព្វ ហេតុការពារនិងថែទាំ កុមារក៏ដូចជាការអភិវឌ្ឍន៍នៃ ខឿនវិទ្យាសាស្ត្រ អប់រំវៀតណាម។
អនុប្រធានរដ្ឋវៀតណាមប្រគល់ជូនគ្រឿងឥស្សរិយយសមិត្តភាពសំរាប់សាស្ត្រាចារ្យជាជនវៀតណាមនៅឯបរទេសចំនួន២នាក់
(រូបថត៖dantri.com.vn) (VOVworld) - ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ ដោយមានទឹកចិត្តស្រឡាញរាប់អានកុមារ និងជក់ចិត្តចំពោះវិទ្យាសាស្ត្រ សាស្ត្រាចារ្យ Le Kim Ngoc និងសាស្ត្រា ចារ្យ Tran Thanh Van បានមានការរួមវិភាគទានសំរាប់បុព្វហេតុការពារនិងថែទាំកុមារក៏ដូចជា ការអភិវឌ្ឍន៍នៃខឿនវិទ្យាសាស្ត្រ អប់រំវៀតណាម។កាលពីឆ្នាំ ១៩៧០ សាស្ត្រាចារ្យ ទាំង២រូបបានបង្កើតសមាគមន៍ជួយឧបត្ថម្ភកុមារវៀតណាមនៅបារាំង ព្រមទាំង បញ្ជូនអារម្មណ៍ជក់ចិត្តស្រាវជ្រាវវិទ្យាសាស្ត្រសំរាប់និស្សិត អ្នកវិទ្យាសាស្ត្រវៀត ណាមវ័យក្មេងនានា រួមចំណែកក្នុងការបង្កើនចំណងមិត្តភាព វៀតណាម-បារាំង ទៀតផង។ទទួលស្គាល់រាល់ការរួមវិភាគទានទាំងនោះ នាព្រឹក ថ្ងៃទី៨ កក្កដា នៅ រដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានប្រគល់ គ្រឿងឥស្សរិយយសមិត្តភាពជូនសាស្ត្រាចារ្យ Le Kim Ngoc និងសាស្ត្រាចារ្យ Tran Thanh Van។នេះជារង្វាន់ថ្លៃថ្លាបំផុតចំពោះជនវៀត ណាមមានសញ្ជាតិបរទេស ដែលបានរួមវិភាគទានជាច្រើនសំរាប់ការអភិវឌ្ឍន៍ របស់វៀតណាមនិងពូនជ្រុំ ចំណងមិត្តភាពរវាងវៀតណាមជាមួយប្រទេសនានា៕

More