VOV WorldVOV World
អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិលើកដម្កើង បេតិកភ័ណ្ឌវៀតណាម
03/04/2015 09:53
(VOVworld) - នាយប់ថ្ងៃទី២ មិនា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ជើញចូលរួមពិធីបើកផ្សារណាត់ទេសចរណ៍ អន្តរជាតិវៀតណាម (VITM) ឆ្នាំ២០១៥
អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិលើកដម្កើង បេតិកភ័ណ្ឌវៀតណាម
(VOVworld) - នាយប់ថ្ងៃទី២ មិនា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ជើញចូលរួមពិធីបើកផ្សារណាត់ទេសចរណ៍ អន្តរជាតិវៀតណាម (VITM) ឆ្នាំ២០១៥ ដោយសមាគមទេសចរណ៍វៀតណាម អគ្គនាយកដ្ឋានទេសចរណ៍និងទីក្រុងហាណូយសហការរៀបចំឡើង។ដោយ ប្រធានបទ “វៀតណាម ទឹកដីរបស់បេតិកភ័ណ្ឌ”​ ផ្សារណាត់ឆ្នាំនេះ បានប្រមូលផ្ដុំ ឧទ្ទេស នាមអំពីបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌របស់វៀតណាម ដែលបាន UNESCOលើក ដម្កើង និងជាទីមកដល់គួរឲ្យទាក់ទាញបំផុតសំរាប់ភ្ញៀវទេសចរណ៍​រួមចំណែកផ្សាព្វផ្សាយអំពីរូបភាពទឹកដីនិង មនុស្សវៀតណាមដ៏ស្រស់ស្អាត។អនុ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត ណាមលោក Ho Anh Tuan បាន លើកច្បាស់ថា៖  “ផ្សារណាត់ទេសចរណ៍អន្តរជាតិលើកនេះ រួមចំណែកបង្កលក្ខណៈ បរិយាកាស ងាយ ស្រួល ដើម្បីបណ្ដាតំបន់ អង្គភាពអាជីវកម្មនិងអតិថិជនជួបប្រាស្រ័យជា មួយគ្នា ព្រម ទាំងសំដៅបង្កើនថែមទៀតរបៀបរៀបចំដ៏ជំនាញ ផ្ដោតសំខាន់ទៅ លើការលើកកំពស់ គុណភាពនៃសេវ៉ាកម្មទេសចរណ៍។” ស្តង់ទំនិញឧទ្ទេសនាមអំពីផលិតផលទេសចរណ៍របស់តៃវ៉ាន់(ចិន) (រូបថត៖TTXVN) ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំនេះ មានស្ដង់ទំនិញចំនួន៤៩៦ ស្តង់ ក្នុងនោះ មានស្តង់ចំនួន១៤១របស់អង្គភាពអាជីវកម្មបរទេស៕

More