VOV WorldVOV World
អនុរដ្ឋមន្រ្តីក្រសួការពាប្រទេស Đô Ba Ty ទទួលជួបមេបញ្ជាការ កំលាំងការពាអាកាសជប៉ុន
14/05/2013 09:00
(VOVworld) - នារសៀលថ្ងៃទី១៣ ឧសភា នៅ ទីក្រុង Ha Nôi​ ឧត្តមសេនីយ៍ឯក Đô Ba Ty អ្គគមេបញ្ជាការកងទ័ពប្រជាជាន វៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពាប្រទេស បាន​ ទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Hruhico Kataoka មេបញ្ជាការកំលាំងការពាអាកាសជប៉ុន ដែល កំពុងមានដំណើរទស្សនកិច្ច ការងារនៅវៀតណាម។
អនុរដ្ឋមន្រ្តីក្រសួការពាប្រទេស Đô Ba Ty ទទួលជួបមេបញ្ជាការ កំលាំងការពាអាកាសជប៉ុន
ឧត្តមសេនីយ៍ឯក Đô Ba Ty ទទួលជួបសន្ទនាជាមួយ នាយឧត្តមសេនីយ៍ Hruhico Kataoka (Image:qdnd.vn) (VOVworld) - នារសៀលថ្ងៃទី១៣ ឧសភា នៅ ទីក្រុង Ha Nôi​ ឧត្តមសេនីយ៍ឯក  Đô Ba Ty​ អ្គគមេបញ្ជាការកងទ័ពប្រជាជានវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួង ការពាប្រទេស បាន​ទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Hruhico Kataoka មេបញ្ជាការកំលាំងការពាអាកាសជប៉ុន ដែលកំពុងមានដំណើរទស្សនកិច្ចការងារ នៅវៀតណាម។នៅជំនួបសន្ទនា ឧត្តមសេនីយ៍ឯក Đô Ba Ty បានអះអាងថា  ក្នុងរយៈពេលកន្លងទៅ កិច្ចសហប្រតិបតិ្តការការពាប្រទេសរវាងភាគីទាំង២ បាន មានការបោះជំហានសំខាន់ៗលើបណ្ដាវិស័យដូចជា កងទ័ពជើងអាកាស  កងទ័ពជើងទឹក បណ្ដុះបណ្ដាលកម្មាភិបាល ផ្លាស់ប្ដូរព័ត៌មាន រួមចំណែកបង្កើន ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន។ នាយឧត្តមសេនីយ៍ Hruhico Kataoka បានឯកភាពថាក្នុងពេលខាងមុខ ភាគី ទាំង២ត្រូវបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូដើម្បីរៀនសូត្របទពិសោធគ្នាទៅវិញ ទៅមក បើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យធានាសុវត្តិភាពហោះហើរ វេជ្ជសាស្រ្តអាកាសចរណ៍ ជួយសង្គ្រោះអាកាសចរណ៍ និងជំនះពុះពាលើផល វិបាកនៃគ្រោះធម្មជាតិ៕