VOV WorldVOV World
អនុរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ឆ្លើយសម្ភាសស្តីពីដំណើរទស្សនកិច្ចជប៉ុនរបស់នាយករដ្ឋមន្ត្រី
30/05/2016 08:45
(VOVworld)-ក្នុងការឆ្លើយសម្ភាសសារព័ត៌មាននាថ្ងៃទី២៩ឧសភា អនុរដ្ឋមន្ត្រី​ ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son
អនុរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ឆ្លើយសម្ភាសស្តីពីដំណើរទស្សនកិច្ចជប៉ុនរបស់នាយករដ្ឋមន្ត្រី
(VOVworld)-ក្នុងការឆ្លើយសម្ភាសសារព័ត៌មាននាថ្ងៃទី២៩ឧសភា អនុរដ្ឋមន្ត្រី​ ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើក ដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល៤២ឆ្នាំរបស់ក្រុម G7 ដែលវៀតណាមបានចូល រួមសន្និសីទកមពូល G7 បើកទូលាយក្នុងនាមជាភ្ញៀវអញ្ជើញ។​ប្រការនេះបាន បញ្ជាក់នូវការយកចិត្តទុកដាក់របស់ជប៉ុននិងប្រទេសនានាក្នុងក្រុម G7 ចំពោះ ថានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ នៅខាងក្រៅសន្និសីទ នាយករដ្ឋមន្ត្រី លោក​Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយថ្នាក់់ដឹកនាំមួយ ចំនួន អង្គការអន្តរជាតិនាំមុខក្នុងតំបន់និងលើពិភពលោក សំដៅពិភាគ្សានូវរាល់ បញ្ហាដែលភាគីទាំងអស់មានការយកចិត្តទុកដាក់ដូចគ្នា។         ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីលោក  Nguyen Xuan Phuc អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Thanh Son បានអះអាង ថា ដំណើរទស្សនកិច្ចនេះទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។ ភាគីទាំងពីរបានឯក ភាពបង្កើនថែមទៀតនូវការជឿទុកចិត្តនយោបាយ តាមរយៈការរក្សាជាប្រចាំរាល់ ដំណើរទស្សនកិច្ចនិងលើកកំពស់ប្រសិទ្ធិភាពនៃយន្តការសន្ទនាទ្វេភាគីផងដែរ៕