អនុវត្តគោលនយោបាយច្បាប់ស្ដីពីការកាត់បន្ថយភាពក្រីក្រសំរាប់ជនរួមជាតិជាជនជាតិភាគតិច
25/04/2014 10:22
(VOV)_នាព្រឹកថ្ងៃទី ២៥ មេសា នៅរដ្ឋធានីហាណូយ ក្រុមប្រឹក្សារជនជាតិ និងគណៈកម្មាធិការបណ្ដាបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម បានរៀបចំកិច្ច
.jpg)
អនុវត្តគោលនយោបាយច្បាប់ស្ដីពីការកាត់បន្ថយភាពក្រីក្រសំរាប់ជនរួមជាតិជាជនជាតិភាគតិច (www.kinhtenongthon.com) (VOV)_នាព្រឹកថ្ងៃទី ២៥ មេសា នៅរដ្ឋធានីហាណូយ ក្រុមប្រឹក្សារជនជាតិ និង គណៈកម្មាធិការបណ្ដាបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម បានរៀបចំកិច្ចប្រជុំ ស្ដាប់ គណៈកម្មាធិការជនជាតិ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ក្រសួងកសិ កម្ម និងអភិវឌ្ឍន៍ជនបទ និងបណ្ដាក្រសួង ស្ថាប័នទាក់ទិននានា អធិប្បាយអំពី ការអនុវត្តគោលនយោបាយច្បាប់ស្ដីពីការកាត់បន្ថយភាពក្រីក្រ ចំពោះជនរួមជាតិ ជាជនជាតិភាគតិច ក្នុងដំណាក់កាល ២០០៥-២០១២។ ខ្លឹមសារនៃសម័យអធិប្បាយនេះបានបំភ្លឺការទទួលខុសត្រូវ ភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រប់គ្រងពីមជ្ឈឹមដល់តំបន់ ក្នុងការអនុវត្តការងារកាត់បន្ថយភាពក្រីក្រនៅ តំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ លើកឡើងសំណូមពរនិងដំណោះស្រាយដើម្បីអនុវត្តការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធិភាព ចំពោះជនរួមជាតិ ភាគតិចនាពេលខាងមុខនេះ ពិសេសគឺក្នុងដំណាក់កាល ២០១៥-២០២០។
Related




