អប់រំនិងបណ្តុះបណ្តាលជាបុព្វហេតុរបស់ប្រជាជនទាំងមូល
05/11/2015 10:59
(VOVworld)-នាព្រឹកថ្ងៃទី៥វិច្ឆិកា នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកផ្លាស់ប្តូរថ្មី

នាយករដ្ឋមន្ត្រី Nguyen Tan Dung ថ្លែងមតិសន្និដ្ឋានសន្និសីទ (រូបថតៈ TTXVN) (VOVworld)-នាព្រឹកថ្ងៃទី៥វិច្ឆិកា នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកផ្លាស់ប្តូរថ្មីការអប់រំនិងបណ្តុះបណ្តាល និងជាប្រធានក្រុមប្រឹក្សាជាតិអប់រំនិងអភិវឌ្ឍន៍ធនធានមនុស្ស បានធ្វើជា អធិបតីសម័យប្រជុំគណៈកម្មាធិការនិងក្រុមប្រឹក្សានេះ។ សម័យប្រជុំសំដៅ ផ្តល់មតិអំពីស្ថានភាពអនុវត្ត អំពីលទ្ធផលទទួលបានក្នុងការអនុវត្តសេចក្តី សម្រេចចិត្តនៃគណៈ កម្មាធិការមជ្ឈឹមបក្សលើកទី១១ ស្តីពីការផ្លាស់ប្តូរជា សារវ័ន្តនិងលើគ្រប់ ជ្រុងជ្រោយនៃវិស័យអប់រំនិងបណ្តុះបណ្តាល និងអំពីប្រព័ន្ធ អប់រំប្រជាជនទាំង មូល ជាដើម។ ថ្លែងមតិសន្និដ្ឋាននៅសម័យប្រជុំនេះ នាយក រដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា សម័យប្រជុំនេះ សំដៅពង្រីក ការរួមវិភាគទាន ការពិគ្រោះយោបល់របស់បណ្តាអ្នកគ្រប់គ្រង និងអ្នកវិទ្យាសាស្ត្រនានា សំដៅ នាំចេញសេចក្តីសម្រេចចិត្តរបស់បក្ស លើកកំពស់គុណភាពអប់រំនិងបណ្តុះ បណ្តាលរបស់ប្រទេសជាតិ បណ្តុះបណ្តាលធនធានមនុស្សឲ្យមានគុណភាព ខ្ពស់ សមស្របជាមួយស្ថានភាពជាក់ស្តែងនិងការធ្វើសមាហរណកម្មអន្តរជាតិ៕
Related





