VOV WorldVOV World
អ.ស.ប. អំពាវនាវចែករំលែកការលំបាកលំបិនក្នុងការៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជនអន្តោប្រវេសន៍នៅអឺរ៉ុប
01/10/2015 11:39
(VOVworld) - វិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុបកំពុងគំរាម កំហែងដល់ស្ថិរភាព នៃទ្វីបនេះ។ នេះគឺជាការព្រមាន របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Obran បញ្ចេញ នៅសន្និសីទស្តីពីរលកជនចំណាកស្រុកនាបច្ចុប្បន្ន ដោយមានការចូលរួមរបស់តំណាងនៃប្រទេសចំនួន ៧០។
អ.ស.ប. អំពាវនាវចែករំលែកការលំបាកលំបិនក្នុងការៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជនអន្តោប្រវេសន៍នៅអឺរ៉ុប
អ.ស.ប. អំពាវនាវចែករំលែកការលំបាកលំបិនក្នុងការៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជនអន្តោប្រវេសន៍នៅអឺរ៉ុប (Image: VNA) (VOVworld)  - វិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុបកំពុងគំរាមកំហែងដល់ ស្ថិរភាព នៃទ្វីបនេះ។ នេះគឺជាការព្រមានរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Obran បញ្ចេញនៅសន្និសីទស្តីពីរលកជនចំណាកស្រុក នាបច្ចុប្បន្នដោយមានការចូលរួមរបស់តំណាងនៃប្រទេសចំនួន ៧០។ ថ្លែងមតិនៅសន្និសីទមនុស្ស ធម៌ពិភពលោក នាថ្ងៃទី ១ តុលា នៅខាង ក្រៅសម័យប្រជុំពេញអង្គរបស់មហា សន្និបាត អ.ស.ប. នាយករដ្ឋមន្ត្រី ហុគ្រីបានសង្កត់ធ្ងន់ថា៖ ទ្វីបអឺរ៉ុបមិនអាច ដោះស្រាយបញ្ហចនេះដោយ ខ្លួនឯងបានឡើយព្រមទាំងរំលើកឡើងវិញនូវការផ្តើមគំនិតស្តីពីកូតា ទទួលជនចំណាកស្រុកសំរាប់មហាអំណាចលើពិភពលោក។ លោក Obran បានឲ្យដឹងថា៖ ប្រសិនបើ ស្ថានភាពនាបច្ចុប្បន្នមិនផ្លាស់ប្តូរនៅ ឡើយទេគឺទ្វីបអឺរ៉ុបនឹងធ្លាក់ក្នុងអស្ថិរភាពជាមិនបាន។ នាយករដ្ឋមន្ត្រី ហុគ្រីបានបន្តថែមទៀតថា៖គោលដៅដោះស្រាយវិបត្តិមិនម៉ែនសំដៅ នាំមកនូវជីវភាពរស់នៅថ្មីសំរាប់ជនអន្តោប្រវេសន៍នៅអឺរ៉ុបនោះទេតែ សំដៅនាំគេវិលត្រឡប់នៅប្រទេសស្រុកកំណើតវិញ។ រួមទស្សនៈជា មួយហុគ្រី រដ្ឋមន្ត្រីការបរទេស Serbia Croatia ក្រិកនិងអ៊ូទ្រីសសុទ្ធតែអះ អាងថា៖ អឺរ៉ុបមិនអាចដោះស្រាយវិបត្តិ នេះដោយខ្លួនឯងបានឡើយ។ ថ្លែងមតិនៅសន្និសីទ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បាន អំពាវនាវឲ្យប្រទេសនានាបើកច្រកទ្វារព្រំដែនព្រមទាំងប្រឆាំងជំទាស់ស តិអាម្ភណ៍ប្រឆាំងបរទេសហើយត្រួតពិនិត្យជនអន្តោប្រវេសន៍តាមរយៈ ការបង្កើតខ្សែ ផ្លូវស្របច្បាប់និងសុវត្ថិភាពសំរាប់ជនចំណាកស្រុក៕