អ.ស.ប. ទទួលស្គាល់ Venezuela គឺជាប្រទេសការពារសិទ្ធិមនុស្ស
09/11/2016 11:06
(VOVworld) – នាថ្ងៃទី ៨ វិច្ឆិកា តំណាងអចិន្ត្រៃយ៍នៃ Venezuela ប្រចាំនៅក្រុម ប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. លោក Jorge Valero បានឲ្យដឹងថា៖ បណ្ដា ប្រទេសដែល ចូលរួមក្នុងយន្តការអន្តរជាតិ បានទទួលស្គាល់ Venezuela គឺជា ប្រទេសការពារសិទ្ធិមនុស្ស។

អ.ស.ប. ទទួលស្គាល់ Venezuela គឺជាប្រទេសការពារសិទ្ធិមនុស្ស (VNA) (VOVworld) – នាថ្ងៃទី ៨ វិច្ឆិកា តំណាងអចិន្ត្រៃយ៍នៃ Venezuela ប្រចាំនៅក្រុម ប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. លោក Jorge Valero បានឲ្យដឹងថា៖ បណ្ដា ប្រទេស ដែលចូលរួមក្នុងយន្តការអន្តរជាតិ បានទទួលស្គាល់ Venezuela គឺជា ប្រទេស ការពារសិទ្ធិមនុស្ស។ ថ្លែងមតិជាមួយទីភ្នាក់ងារសារព័ត៌មានជាតិ Venezuela លោក Jorge Valero បានអះអាងថា៖ ប្រទេសជាសមាជិក អ.ស.ប. នានាបាន វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាល Venezuela ក្នុងការជំរុញ តស៊ូដម្បីសមភាពម្ចាស់ការនិងប្រជាធិបតេយ្យនៃបណ្ដាជនជាតិស្ថិត ក្នុងការ គាំពារនិងគោរពធម្មនុញ្ញ អ.ស.ប.។ ឯកអគ្គរដ្ឋទូត Venezuela ប្រចាំនៅ អ.ស.ប. បានឲ្យដឹងថា៖ ដោយមិនអើពើតំលៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ក៏ដូចជា អស្ថិរភាពសេដ្ឋកិច្ចនាបច្ចុប្បន្ន រដ្ឋាភិបាលប្រទេសនេះនៅប្តេជ្ញា ក្នុងការតស៊ូការ ពារសិទ្ធិមនុស្សសំរាប់ប្រជាពលរដ្ឋ Venezuela ម្នាក់ៗ៕
Related





