VOV WorldVOV World
អ.ស.ប. និងអាស៊ានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការ
01/07/2015 10:52
(VOVworld) – ក្នុងកិច្ចប្រជុំរវាងឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុក បញ្ហានយោបាយ លោក Miroslav Jenca និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh នាសប្តាហ៍មុន ភាគីទាំង ២ បានអះអាងថា៖ អ.ស.ប. និងអាស៊ាន នឹងបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ ទំនងរវាងអង្គការទាំង ២ ក្នុងក្របខ័ណ្ឌ សេចក្តីថ្លែង ការណ៍រួមស្តីពីទំនាក់ទំនងដៃគូលើគ្រប់វិស័យ”។
អ.ស.ប. និងអាស៊ានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការ
អ.ស.ប. និងអាស៊ានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការ (Image: VNA) (VOVworld) – ក្នុងកិច្ចប្រជុំរវាងឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុក បញ្ហានយោបាយ លោក Miroslav Jenca និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh នាសប្តាហ៍មុន ភាគីទាំង ២ បានអះអាងថា៖ អ.ស.ប. និង អាស៊ាន នឹងបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងអង្គការទាំង ២ ក្នុងក្របខ័ណ្ឌ “សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូលើគ្រប់វិស័យ”។ ថ្លែងមតិនៅកិច្ច ប្រជុំ ថ្នាក់ដឹកនាំទាំង ២ រូបបានយល់ព្រមពិនិត្យលើការ កសាងផែនការក្នុងរយៈ ពេលយូរអង្វែងសំរាប់ទំនាក់ទំនងសហប្រតិបត្តិការ អាស៊ាន-អ.ស.ប. ក្នុងនោះ​មានផែនការបង្កើតសហគមន៍អាស៊ាននាចុងឆ្នាំ ២០១៥ និងបណ្ដាគោលដៅ អភិវឌ្ឍន៍សហ្សវត្សរបស់ អ.ស.ប.  (SDGs)។ ទទួលស្គាល់តួនាទីសំខាន់របស់ អាស៊ានក្នុងការជំរុញសន្តិភាពនិងស្ថិរភាព ក្នុងតំបន់ លោក Jenca បានអះអាង ថា៖ អ.ស.ប. នឹងបនសហប្រតិបត្តិការ ជាមួយអាស៊ានលើវិស័យជាច្រើនជាពិសេសគឺកិច្ចសហប្រតិបត្តិការរក្សា សន្តិសុខនាវាចរណ៍ប្រឆាំងលិទ្ធិជ្រុលនិយមលិទ្ធិភេវរកម្មអន្តរជាតិនិងការ ជញ្ជូរមនុស្ស។ ភាគីទាំង ២ ក៏បានពិភាក្សា អំពីការផ្តើមគំនិតសំដៅពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ៕