VOV WorldVOV World
អ.ស.ប. អំពាវនាវកសាងបរិយាកាសទីក្រុងស្និទ្ធស្នាលជាមួយជនចាស់ជរា
01/10/2015 11:50
(VOVworld) - នាថ្ងៃទី ១ តុលា ប្រទេសជាច្រើនលើ ពិភពលោកបានរៀបចំពិធី​រំលឹកខួបទិវាជនចាស់ជរា ក្រោមប្រធានបទ “និរន្តភាពនិងអាយុក្នុងបរិយាកាស ទីក្រុង” សំដៅប្រមូលផ្តុំទៅលើការខំប្រឹងប្រែងធ្វើឲ្យ ជីវភាពរស់នៅក្នុង ទីក្រុងធំៗមានភាពងាយស្រួលនិង ស្និទ្ធស្នាលថែមទៀតជាមយជនចាស់ជរា។
អ.ស.ប. អំពាវនាវកសាងបរិយាកាសទីក្រុងស្និទ្ធស្នាលជាមួយជនចាស់ជរា
អ.ស.ប. អំពាវនាវកសាងបរិយាកាសទីក្រុងស្និទ្ធស្នាលជាមួយជនចាស់ជរា (Image: VNA) (VOVworld)  - នាថ្ងៃទី ១ តុលា ប្រទេសជាច្រើនលើពិភពលោកបាន រៀបចំពិធី​រំលឹកខួបទិវាជនចាស់ជរាក្រោមប្រធានបទ “និរន្តភាពនិង អាយុក្នុងបរិយាកាសទីក្រុង” សំដៅប្រមូលផ្តុំទៅលើការខំប្រឹងប្រែង ធ្វើឲ្យជីវភាពរស់នៅក្នុង ទីក្រុងធំៗមានភាពងាយស្រួលនិងស្និទ្ធស្នាល ថែមទៀតជាមយជនចាស់ជរា។ ក្រៅពីនោះ អ.ស.ប. ក៏បានសង្កត់ធ្ងន់ ទៅលើឥទ្ធិពលរបស់ជនចាស់ជរាទៅលើបរិយាកាស នគរថ្មី។ ក្នុងសារ រំលឹកខួបទិវានេះ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បាន សង្កត់ធ្ងន់ថា៖ ជនចាស់ជរាគឺជាទ្រព្យសម្បត្តិ្តដ៏ធំធេងរបស់សង្គមនិង រួមវិភាគទានច្រើនសំរាប់ការអភិវឌ្ឍន៍ពិភពលោក។ តាមការព្យករណ៍​ ដល់ឆ្នាំ ២០៥០ ចំនួនជនចាស់ជរានៅទីក្រុងលើពិភពលោកនឹងកើន ឡើងដល់ ៩០០ លាននាក់ស្មើនឹង ១/៤ ចំនួនប្រជជនរស់នៅទីក្រុង នៅតាមបណ្ដា ប្រទេសកំពុងអភិវដ្ឍន៍៕