VOV WorldVOV World
អ.ស.ប. ដាស់តឿនសហគមន៍អន្តរជាតិបង្កើនផ្តល់ជំនួយសំរាប់អ៊ីរ៉ាក់
31/03/2015 08:38
(VOVworld) – សំដៅទាក់ទាញការយកចិត្តទុកដាក់នៃ សហគមន៍អន្តរជាតិថែមទៀតដល់ស្ថានភាពនៅអ៊ីរ៉ាក់ នាបច្ចុប្បន្នចំពោះការរីករាលដាលយ៉ាងខ្លាំងនៃអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS) នាថ្ងៃទី ៣០ មិនា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានមកបំពេញទស្សនកិច្ច នៅរដ្ឋធានី Baghdad។
អ.ស.ប. ដាស់តឿនសហគមន៍អន្តរជាតិបង្កើនផ្តល់ជំនួយសំរាប់អ៊ីរ៉ាក់
អ.ស.ប. ដាស់តឿនសហគមន៍អន្តរជាតិបង្កើនផ្តល់ជំនួយសំរាប់អ៊ីរ៉ាក់ (Image: VNA) (VOVworld) – សំដៅទាក់ទាញការយកចិត្តទុកដាក់នៃសហគមន៍អន្តរជាតិថែមទៀត ដល់ស្ថានភាពនៅអ៊ីរ៉ាក់នាបច្ចុប្បន្នចំពោះការរីករាលដាលយ៉ាងខ្លាំងនៃអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS) នាថ្ងៃទី ៣០ មិនា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានី Baghdad។ អ្នកប្រមុខអង្គការពហុភាគីធំ បំផុតលើពិភពលោកនេះបានជួបធ្វើការជាមួយបណ្ដាថ្នាក់ដឹកនាំជួរមុខរបស់អ៊ីរ៉ាក់។ ក្នុងបណ្ដាជំនួបនេះ លោក Ban Ki-moon បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់និង សហគមន៍អន្តរជាតិបង្កើនការផ្តល់ជំនួយសំរាប់ប្រជាជនអ៊ីរ៉ាក់ដែលកំពុងរស់នៅក្នុង ស្ថានភាពលំបាកជាច្រើន។ លោក Ban Ki-moon ក៏បានសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅរបស់ខ្លួនចំពោះសភាពការសម្លាប់មនុស្ស ការចាប់ចំណាប់ខ្មាំង ជាដើម។ នាបច្ចុប្បន្ន  IS ត្រួតពិនិត្យ ៣០%​ នៃតំបន់ដែនដីរបស់អ៊ីរ៉ាក់៕