អ.ស.បព្រមានអំពីការដែលជនអេត្យូពីរាប់លាននាក់មានគ្រោះអាសន្នខ្វះខាតស្បៀងអាហារ
01/02/2016 07:06
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki- moon បានព្រមានថាអេត្យូពីកំពុងជួបប្រទៈទៅនឹង គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ កន្លងទៅដែលបណ្ដាលឲ្យប្រជាជននៃប្រទេសនេះ រាប់លាននាក់ធ្លាក់ចូលស្ថានភាពខ្វះខាតស្បៀងអាហារ។

ប្រជាជនអេត្យូពី (រូបថត៖newsecuritybeat.org) (VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានព្រមានថា អេត្យូពី កំពុងជួបប្រទៈទៅនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ដែលបណ្ដាលឲ្យប្រជាជននៃប្រទេសនេះរាប់លាននាក់ធ្លាក់ចូលស្ថាន ភាពខ្វះខាត ស្បៀងអាហារ។នាថ្ងៃទី៣១ មករាថ្លែងមតិនៅសន្និសីទកាសែតនៅ រដ្ឋធានី Addis Ababa របស់អេត្យូពី លោក Ban Ki-moon បានឲ្យដឹងថា ប្រជាជន អេត្យូពីជាង១០ លាននាក់កំពុងត្រូវការជំនួយឧបត្ថម្ភខាងស្បៀងអាហារជាបន្ទាន់ ហើយតួរលេខ នេះអាចកើនឡើង២ដងក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ជាពិ សេសមួយភាគ ប្រាំនៃចំនួនប្រជាជន ប្រទេសអាហ្វ្រិកខាងកើតនេះមានគ្រោះអាសន្ន ខ្វះខាត ស្បៀងអាហារ។លោក Ban Ki-moon បានអំពាវនាវឲ្យសហគមន៍ អន្តរជាតិជួយ ឧបត្ថម្ភមនុស្សធម៌ជាបន្ទាន់សំរាប់ប្រជាជននៅអេត្យូពី៕
Related




