អ.ស.បព្រមានថា ការប្រើប្រាស់អាវុធគីមីនៅ Mosul គឺឧក្រិដ្ឋកម្មសង្គ្រាម
05/03/2017 08:33
(VOVworld) - នាថ្ងៃទី៤ មិនា អ.ស.បឲ្យដឹងថា នា បច្ចុប្បន្នមានមនុស្សចំនួន១២នាក់រួមមានទាំងនារីនិង កុមារកំពុងត្រូវបានព្យាបាលដោយសារទាក់ទងជា មួយនឹងជាតិគីមីនៅទីក្រុង Mosul ជាកន្លែងដែលអង្គ ការភេរវកម្មរដ្ឋអ៊ីស្លាម (IS) កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីរ៉ាក់គាំពារដោយអាមេរិក។

(VOVworld) - នាថ្ងៃទី៤ មិនា អ.ស.បឲ្យដឹងថា នាបច្ចុប្បន្នមានមនុស្សចំនួន ១២នាក់រួមមានទាំងនារីនិងកុមារកំពុងត្រូវបានព្យាបាលដោយសារទាក់ទងជាមួយ នឹងជាតិគីមីនៅទីក្រុង Mosul ជាកន្លែងដែលអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) កំពុង ប្រយុទ្ធជាមួយកងកម្លាំងអ៊ីរ៉ាក់គាំពារដោយអាមេរិក។បណ្ដាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ មួយនៅទីក្រុងជុំវិញ Irbil ក៏បញ្ជាក់ថា គេបានព្យាបាលសំរាប់អ្នកជំងឺ ដែលមាន សញ្ញាទាក់ទងជាមួយនឹងអាវុធគីមីផងដែរ។ នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អ៊ីរ៉ាក់លោក Jassem Mohammed al-Jaff បានរិះគន់យ៉ាងខ្លាំងក្លានូវការខំប្រឹងប្រែងរបស់អ.ស.ប សំដៅសង្គ្រោះជន ស៊ីវិលដែលត្រូវជម្លៀសចេញពីសង្គ្រាមនៅប៉ែកខាងលិចទីក្រុង Mosul បើទោះបី ជាស្ថាប័ននេះសង្កត់ធ្ងន់ថាការផ្គត់ផ្គង់ជំនួយឧបត្ថម្ភគឺអាទិភាព ចម្បងក្ដី។លោក al-Jaff ចាត់ទុកថា បើទោះបីជាមានថវិកាធំក្ដី ប៉ុន្តែអ.ស.បបាន ធ្វើសកម្មភាពដ៏ តិចតួចបើប្រៀបនឹងសេចក្ដីប្រកាសរបស់អង្គការនេះ៕
Related





