អ.ស.បព្រួយបារម្ភអំពីគ្រោះអាសន្នដែល IS បើកទូលាយគោលដៅអន្តរជាតិ
02/06/2016 10:17
(VOVworld) - របាយការណ៍ទើបនឹងបានប្រកាស ដោយអគ្គលេខាធិការអ.ស.បលោក Ban Ki-moon នា ថ្ងៃទី១ មិថុនា បានលើកច្បាស់ថា ការវាយប្រហារ ដោយទ្រង់ទ្រាយអន្តរជាតិនាពេលថ្មីៗនេះអនុវត្តន៍ ដោយអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានសរឲ្យឃើញថា អង្គការនេះកំពុងផ្លាស់ប្ដូរទៅដំណាក់កាលសង្គ្រាមថ្មី។

(VOVworld) - របាយការណ៍ទើបនឹងបានប្រកាសដោយអគ្គលេខាធិការអ.ស.ប លោក Ban Ki-moon នាថ្ងៃទី១ មិថុនា បានលើកច្បាស់ថា ការវាយប្រហារដោយទ្រង់ ទ្រាយអន្តរជាតិនាពេលថ្មីៗនេះអនុវត្តន៍ដោយអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសបានសរឲ្យឃើញថា អង្គការនេះកំពុងផ្លាស់ប្ដូរទៅដំណាក់កាលសង្គ្រាមថ្មី។ រាល់ការវាយប្រហារត្រូវបានត្រៀមរៀបចំកាន់តែហ្មត់ចត់ហើយគ្រាន់តែតម្រង់ទៅ លើគោលដៅស៊ីវិលអន្តរជាតិប៉ុណ្ណោះ។ការវាយប្រហារនៅទីក្រុងប៉ារីសរបស់បារាំង និងទីក្រុងព្រុចសែលរបស់ប៊ែលហ្សិក នាពេលកន្លងទៅបានសរ ឲ្យឃើញនូវសមត្ថ ភាពអនុវត្តន៍ការវាយប្រហារដ៏ស្មុគស្មាញ ជាបន្តបន្ទាប់និង ព្រមៗគ្នារបស់ក្រុមមុខ សញ្ញាជ្រុលនិយមត្រឡប់មកពីស៊ីរីដែលទទួលការបញ្ជា របស់ IS។ ទាក់ទិនដល់បញ្ហានេះ ក្នុងឯកសារដាក់ជូនក្រុមប្រឹក្សាសន្តិសុខនោះ ប្រទេសសមា ជិកអ.ស.បបានធ្វើរបាយការណ៍ថា មានការកើនឡើងគួរឲ្យកត់សម្គាល់នៃបរិមាណ ខ្មាន់កាំភ្លើងបរទេសដែលវិលត្រឡប់មកពីស៊ីរីនិងអ៊ីរ៉ាក់ ជាទីកន្លែងដែល IS កំពុង ត្រូវរុញថយក្រោយ។របាយការណ៍នេះក៏បានព្រមានថា វត្តមានរបស់ ខ្មាន់កាំភ្លើង ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីនៅស៊ីរីនិងអ៊ីរ៉ាក់បានសរឲ្យឃើញថា តំបន់ អាស៊ីអាគ្នេយ៍ កំពុងមានគ្រោះអាសន្នក្លាយទៅជាគោលដៅវាយប្រហារ៕
Related





