VOV WorldVOV World
អ.ស.បជម្រុញដំណោះស្រាយថ្មីសម្រាប់វិបត្តិនៅស៊ីរី
30/07/2015 10:20
(VOVworld)-នាថ្ងៃទី២៩កក្កដា ថ្លែងមតិនៅក្រុមប្រឹក្សា សន្តិសុខអ.ស.ប បេសក ជនពិសេស ទទួ​លបន្ទុក បញ្ហាស៊ីរី លោក Staffan De Mistura
(VOVworld)-នាថ្ងៃទី២៩កក្កដា ថ្លែងមតិនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប បេសក ជនពិសេស ទទួ​លបន្ទុកបញ្ហាស៊ីរី  លោក Staffan De Mistura បាននាំចេញ សំណើរថ្មីមួយ សំដៅរក្សារាល់ការខំប្រឹងប្រែងដើម្បីជម្រុញសន្តិភាពនៅស៊ីរី  តាមនោះ អញ្ជើញប្រជាជននៃប្រទេសនេះរៀបចំក៏ដូចជាចូលរួមក្រុមនានា ដើម្បី ពិភាគ្សាលើបញ្ហាសំខាន់ៗមួយចំនួន។ លោក Staffan De Mistura បានឲ្យដឹងថា ក្រោយរយៈពេលជាងពីរខែរៀបចំការសន្ទនាជាមួយបុគ្គលមានឥទ្ធិពលជាង ២០០ នាក់ ទាំងនៅស៊ីរីផងនិងប្រទេសដទៃផង ជំនួបទាំងអស់នេះ ភាគច្រើន បានលើក ច្បាស់នូវភាពចាំបាច់ ត្រូវរាំងស្កាត់ការរីករាលដាលរបស់អង្គការ “រដ្ឋអ៊ីស្លាម” IS ស្វ័យប្រកាស និងក្រុម “រណសិរ្ស Nusra” ក៏ដូចជាលុបបំបាត់ ទំនោនិកាយ។ ដោយ ហេតុនេះ​លោក Staffan De Mistura បានស្នើរឲ្យប្រជាជន ស៊ីរី ចូលរួមក្នុងក្រុម និមួយៗ តាមនោះ ក្រុមទាំងអស់នេះ នឹងប្រមូលផ្តុំដោះ ស្រាយរាល់បញ្ហាធំៗ ដូចជា ការពា​រនិងធានាសុវត្ថភាពឲ្យប្រជាជន បញ្ហានយោ បាយនិងរដ្ឋធម្មនុញ្ញ ជាដើម៕