អ.ស.បអំពាវនាវឲ្យ EU មានការផ្លាស់ប្ដូរក្នុងគោលនយោបាយស្ដីអំពីជនភៀសខ្លួន
17/05/2016 08:56
(VOVworld) - នាថ្ងៃទី១៦ ឧសភា បេសកជនពិសេស របស់អ.ប.សទទួលបន្ទុកសិទ្ធិមនុស្សលោក Francois Crepeau បានរិះគន់ប្រតិកម្មរបស់សហភាពអឺរ៉ុប (EU) ចំពោះវិបត្តិជនភៀសខ្លួន គឺខ្វះទស្សនៈវិស័យដោយ សារបានប្រតិបត្តិតាមយន្តការច្បាប់មិនសូវច្បាស់លាស់ហើយបើកដៃឲ្យការរក្សាជនចំណាកស្រុកថ្មីនៅក្រិច។

ប៉ូលីសអូទ្រីសនិងអ៊ីតាលីជំលោះជាមួយក្រុមបាតុករប្រឆាំងជំទាស់ការត្រួតពិនិត្យព្រំដែនអូទ្រីសនៅច្រកទ្វារ Brenner នាថ្ងៃទី៧ ឧសភា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៦ ឧសភា បេសកជនពិសេសរបស់អ.ប.សទទួលបន្ទុកសិទ្ធិ មនុស្សលោក Francois Crepeau បានរិះគន់ប្រតិកម្មរបស់សហភាពអឺរ៉ុប (EU) ចំពោះ វិបត្តិជនភៀសខ្លួន គឺខ្វះទស្សនៈវិស័យដោយសារបានប្រតិបត្តិតាម យន្តការច្បាប់ មិនសូវច្បាស់លាស់ហើយបើកដៃឲ្យការរក្សាជនចំណាកស្រុកថ្មីនៅក្រិច។លោក Crepeau បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង EU និងទួរគីដែល អនុញ្ញាតិឲ្យការបញ្ជូន ជនចំណាកស្រុកនៅអឺរ៉ុបវិលត្រឡប់ទៅវិញនោះ ទាមទារឲ្យយន្ត ការគត្តិយុត្តិដ៏ ខ្លាំងក្លាថែមទៀតដើម្បីធានាឲ្យការអនុវត្តន៍មានប្រសិទ្ធិភាព។ក្រិចត្រូវរក្សាចំនួន ជនចំណាកស្រុកនិងជនភៀសខ្លួនទៅកាន់ប្រទេសនេះក្រោយពីថ្ងៃទី២០ មិនា កន្លងទៅ ជាពេលវេលាដែល EU និងទួរគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោល ខាងលើ។នាបច្ចុប្បន្ន ជនភៀសខ្លួននិងជនចំណាកស្រុកចំនួន៥ម៉ឺន នាក់កំពុង ត្រូវស្នាក់នៅកិ្រច គិតតាំងពីពេលក្រុមប្រទេសអឺរ៉ុបនិងប្រទេសនៅ តំបន់ Balkan បិទច្រកទ្វារព្រំដែនដើម្បីទប់ស្កាត់រលកជនចំណាកស្រុក។លោក Crepeau បាន សំដែងការព្រួយបារម្ភចំពោះស្ថានភាពនេះហើយអំពាវនាវឲ្យការ ផ្លាស់ប្ដូរភ្លាម ក្នុងគោលនយោបាយចំពោះជនចំណាកស្រុករបស់ EU៕
Related





