អ.ស.បអំពាវនាវឲ្យភាគីប្រឆាំងធ្វើការចរចារជាមួយរដ្ឋាភិបាលស៊ីរី
27/02/2017 08:15
(VOVworld) - បេសកជនពិសេសអ.ស.បទទួលបន្ទុក បញ្ហាស៊ីរីលោក Staffan De Mistura នាថ្ងៃទី២៦ កុម្ភៈ បានមានជំនួបដោយឡែកជាមួយតំណាងភាគីប្រឆាំង នៅស៊ីរីនៅទីក្រុងហ្សឺណែវរបស់ស្វីស សំដៅជំរុញ ការបង្កើតរណសិរ្សប្រឆាំងរួម ដើម្បីត្រៀមរៀបចំសំរាប់ជំនួបចរចារសន្តិភាពជាមួយរដ្ឋាភិបាលស៊ីរី។

បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan De Mistura (រូបថត៖EPA/TTXVN) (VOVworld) - បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan De Mistura នាថ្ងៃទី២៦ កុម្ភៈ បានមានជំនួបដោយឡែកជាមួយតំណាងភាគីប្រឆាំង នៅស៊ីរីនៅទីក្រុងហ្សឺណែវរបស់ស្វីស សំដៅជំរុញការបង្កើតរណសិរ្សប្រឆាំងរួម ដើម្បីត្រៀមរៀបចំសំរាប់ជំនួបចរចារសន្តិភាពជាមួយរដ្ឋាភិបាលស៊ីរី។នេះជាជំនួប ដំបូងរវាងមន្ត្រីអ.ស.បរូបនេះជាមួយតំណាងភាគីប្រឆាំងនៅស៊ីរី។បន្ទាប់ពីជំនួបនេះ អតីតអ្នកនាំពាក្យនៃរដ្ឋអំណាច Damascus ដែលបានចាកចេញពីស៊ីរីកាលពីឆ្នាំ ២០១២លោក Jihad Makdissi ឲ្យដឹងថា បេសកជនពិសេសអ.ស.បបានផ្ដល់ជូនភាគី ប្រឆាំងនៅស៊ីរីឯកសានានាទាក់ទិនដល់ការធ្វើយ៉ាងម៉េចដើម្បីបង្កលក្ខណៈសំរាប់ ជំនួបចរចាររវាងភាគីប្រឆាំងជាមួយរដ្ឋាភិបាលស៊ីរី។លោក Jihad Makdissi ចាត់ទុក ថា ការខ្វែងគំនិតរវាងបណ្ដាភាគីប្រឆាំងគឺមិនធំទេ ព្រមទាំង ប្រកាសថា ភាគី ប្រឆាំងអាចយល់ព្រមជាមួយសំណើររបស់អ.ស.បអំពីផ្នែក បច្ចេកទេស មិនមែន ជាផ្នែកនយោបាយនោះឡើយ៕
Related





