អ.ស.បអំពាវនាវឲ្យកែប្រែគោលនយោបាយក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះ
22/09/2016 11:44
(VOVworld) - អ.ស.បបានអំពាវនាវឲ្យកែប្រកែគោល នយោបាយសំដៅរៀបចំឡើងវិញនូវខឿនសេដ្ឋកិច្ច សកលអស្ថិរភាពនាបច្ចុប្បន្ន។របាយការណ៍ចេញនា ថ្ងៃទី២១ កញ្ញា របស់សន្និសីទអ.ស.បស្ដីអំពីពាណិជ្ជ កម្មនិងវឌ្ឍនភាព (UNCTAD) លើកច្បាស់ថា សេដ្ឋកិច្ចសកលនាឆ្នាំ២០១៦កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយ ហើយព្យាករណ៍ថា កំណើនពិភពលោកនឹងថយពីកំរិត២,៥%ក្នុងឆ្នាំ២០១៤-២០១៥ ចុះនៅត្រឹម២,៣%ក្នុងឆ្នាំនេះ។

សម័យប្រជុំរបស់អ.ស.ប (VOVworld) - អ.ស.បបានអំពាវនាវឲ្យកែប្រកែគោលនយោបាយសំដៅរៀបចំ ឡើងវិញនូវខឿនសេដ្ឋកិច្ចសកលអស្ថិរភាពនាបច្ចុប្បន្ន។របាយការណ៍ចេញនាថ្ងៃទី ២១ កញ្ញា របស់សន្និសីទអ.ស.បស្ដីអំពីពាណិជ្ជកម្មនិងវឌ្ឍនភាព (UNCTAD) លើក ច្បាស់ថា សេដ្ឋកិច្ចសកលនាឆ្នាំ២០១៦កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយ ហើយព្យាករណ៍ថា កំណើនពិភពលោកនឹងថយពីកំរិត២,៥%ក្នុងឆ្នាំ ២០១៤- ២០១៥ ចុះនៅត្រឹម២,៣%ក្នុងឆ្នាំនេះ។តាមរបាយការណ៍ពោលខាងលើថា អ្នក រៀបចំផែនការគោលនយោបាយលើទូទាំងពិភពលោកនាបច្ចុប្បន្នកំពុង ប្រឈម មុខនឹងស្ថានភាពលំបាក ដោយសារបរិយាកាសវិនិយោគអាប់អួរ ទិន្នផលទាប និង ពាណិជ្ជកម្មជាប់គាំង។UNCTAD អំពាវនាវឲ្យបណ្ដាប្រទេស នាំចេញវិធានការនិង ការកំណត់ស្ដីអំពីហិរញ្ញវត្ថុ សំដៅលើកទឹកចិត្តបរិយាកាសវិនិយោគដ៏យូរអង្វែង៕
Related





