អ.ស.បអំពាវនាវឲ្យកូរ៉េទាំងពីរបង្កើនជំនួបសន្ទនា
02/10/2015 10:16
(VOVworld)-នាថ្ងៃទី១តុលា អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានមានជំនួបសន្ទនា

(VOVworld)-នាថ្ងៃទី១តុលា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានមាន ជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ លោក Ri Su Yong នៅខាងក្រៅកិច្ចប្រជុំលើកទី៧០ នៃមហាសន្និបាតអ.ស.ប ប្រចាំនៅក្រុងញូវយ៉ក។ លោក Ban Ki-moon បាន គាំទ្រចំពោះការដែលកូរ៉េទាំងពីរ បានរៀបចំជំនួបប្រាស្រ័យជាន់ខ្ពស់ និង ទទួលបានកិច្ចព្រមព្រៀង សំដៅដោយ ស្រាយភាពតានតឹងយោធាលើឧបទ្វីប កូរ៉េនាថ្ងៃទី២៨សីហាកន្លងទៅនិងឈាន ដល់កាត្រៀមរៀបចំពិធីជួបជុំគ្រួសារ ព្រាត់ប្រាស់គ្នាចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ តុលាខាងមុខ។ លោក Ban Ki-moon បានអំពាវនាវឲ្យកូរ៉េទាំងពីរបង្កើនកិច្ចសហ ប្រតិបត្តិការ សម្រុះសម្រួល ព្រមទាំងសម្តែងក្តីសង្ឈឹមថា កូរ៉េទាំងពីបង្កើនការជួប ប្រាស្រ័យ ច្រើនថែមទៀត រួមចំណែកជម្រុញដំណើរការសន្តិសុខនិងសម្រុះ សម្រួលលើឧបទ្វីប កូរ៉េ៕
Related





