អ.ស.បរំលឹកខួបអនុស្សាវរីលើកទី២០នៃសោកនាដកម្មប្រល័យពូជសាសន៍រូវ៉ានដា
17/04/2014 11:44
(VOVworld)-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ២០នៃសោកនាដកម្មរូវ៉ាន ដា នាថ្ងៃទី១៦មេសា ក្រុម ប្រឹក្សាសន្តិសុខអ.ស.បបានអំពាវនាវឲ្យបណ្តាប្រទេស ជាសមា ជិកបន្តនូវការខំប្រឹងប្រែងរាំងស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសដ៏គ្រោះ ថ្នាក់
ពិធីរំលឹកខួបលើកទី២០នៃទិវាសោកនាដកម្មប្រល័យពូជសាសន៍ឆ្នាំ១៩៩៤ នៅ Kigali នាថ្ងៃទី៧មេសា (រូបថតៈREUTERS ) (VOVworld)-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃសោកនាដកម្មរូវ៉ានដា នាថ្ងៃទី១៦មេសា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអំពាវនាវឲ្យបណ្តាប្រទេសជាសមា ជិកបន្តនូវការខំប្រឹងប្រែងរាំងស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសដ៏គ្រោះ ថ្នាក់ក្នុង កាលៈទេសៈដែល អំពើហឹង្សានៅប្រព្រឹត្តទៅជាបន្តបន្ទាប់លើពិភពលោក។ ថ្លែងមតិ ក្នុងកិច្ចប្រជុំពិសេស១របស់អ.ស.ប សំដៅរំលឹកដល់ព្រឹត្តការណ៍ ប្រល័យពូជសាសន៍ ដ៏សាហាវឃោឃៅនេះ អគ្គលេខាធិការរងអ.ស.ប Jan Eliasson បានលើកត្រដែតអំពី រាល់ការប៉ះទង្គិច និងអំពើហឹង្សាដែលកំពុងប្រព្រឹត្តទៅ នៅតំបន់ជាច្រើនលើពិភព លោក។ បណ្តាការប៉ះទង្គិចនេះគឺដោយសារ ជំលោះ សាសនា ជាតិសាសនន៍ឬ ភាសា។ ដោយហេតុនេះ បណ្តាប្រទេសជាសមាជិកត្រូវលើកកំពស់ការខំប្រឹងប្រែង ដើម្បីរាំងស្កាត់រាល់សកម្មភាពនេះ ព្រមទាំង ការពារសិទ្ធមនុស្ស៕
Related





