VOV WorldVOV World
អតីតព្រឹទ្ធសមាជិកអាមេរិក លោក Jim Webb ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦
03/07/2015 06:51
(VOVworld) – ក្នុងជំហានមួយដែលត្រូវបានចាត់ទុកជា ការសាកល្បងដ៏ធំធេង ចំពោះបេក្ខជនកំពុងនាំមុខ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton នាថ្ងៃទី ២ កក្កដា អតីតព្រឹទ្ធសមាជិក លោក Jim Webb បានប្រកាសឈរឈ្មោះជាបេក្ខជនគណៈ បក្សប្រជាធិបតេយ្យអាមេរិកក្នុងការរត់ប្រណាំង ចូលក្នុងសេតវិមាននាឆ្នាំ ២០១៦ ខាងមុខ។
អតីតព្រឹទ្ធសមាជិកអាមេរិក លោក Jim Webb ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦
អតីតព្រឹទ្ធសមាជិកអាមេរិក លោក Jim Webb ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ (Image: VNA) (VOVworld) – ក្នុងជំហានមួយដែលត្រូវបានចាត់ទុកជាការសាកល្បងដ៏ធំធេង ចំពោះបេក្ខជនកំពុងនាំមុខ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton នាថ្ងៃទី ២ កក្កដា អតីតព្រឹទ្ធសមាជិក លោក Jim Webb បានប្រកាស ឈរឈ្មោះជាបេក្ខជនគណៈបក្សប្រជាធិបតេយ្យអាមេរិកក្នុងការរត់ប្រណាំង ចូលក្នុងសេតវិមាននាឆ្នាំ ២០១៦ ខាងមុខ។ ដោយមានសេចក្តីប្រកាសនេះ លោក Jim Webb បានក្លាយទៅជាអ្នកនយោបាយទី ៥ របស់គណៈបក្សប្រជាធិប តេយ្យអាមេរិកដែលចូលរួមការរត់ប្រណាំង។ មូលហេតុឈរឈ្មោះជាបេក្ខជន របស់លោក Jim Webb គឺ៖ ប្រទេសអាមេរិកត្រូវមានការទាក់ទងផ្ទាល់ថ្មីចំពោះ បណ្ដាបញ្ហារបស់ខ្លួន។ ស្តីពីកិច្ចការបរទេស លោក Jim Webb បានឲ្យដឹងថា៖ លោកមិនគប្បីបោះសន្លឹកឆ្នោតគាំទ្រសង្គ្រាមនៅអ៊ីរ៉ាក់ ឬ ការប្រើប្រាស់កំលាំង យោធាប្រឆាំងលីប៊ីឡើយហើយចាត់ទុកថា៖ នេះនឹងជាកំហុសក្នុងពេល ប្រើប្រាស់កំលាំងយោធាដែលមិនឆ្លើយតបនឹងបណ្ដាលក្ខ័ណៈខាងសន្តិសុខ ជាតិ។ ទន្ទឹមនឹងនោះលោកក៏បានសន្យាបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូផងដែរ៕