VOV WorldVOV World
អតីតទាហានអូស្រ្តាលីប្រគល់វត្ថុអនុស្សវរីយ៍ដល់អតីតយុទ្ឋជន វៀតណាម។
22/07/2013 08:28
ក្នុងឱកាសរំលឹកខួបលើកទី​៦៦នៃទិវាយុទ្ឋជនពលីយុទ្ឋជនពិការវៀតណាម (ទី២៧កក្កដា) ក្រុម អតីតទាហានអូស្រ្តាលីបានរៀបចំពិធីប្រគល់វត្ថុអនុស្សវរីយ៍ សង្រ្គាមដល់អតីតយុទ្ឋជនខេត្ត Binh Dinh វៀតណាម។
អតីតទាហានអូស្រ្តាលីប្រគល់វត្ថុអនុស្សវរីយ៍ដល់អតីតយុទ្ឋជន វៀតណាម។
                       រូបថត​ VOV Vovworld- ក្នុងឱកាសរំលឹកខួបលើកទី​៦៦នៃទិវាយុទ្ឋជនពលីយុទ្ឋជនពិការ វៀតណាម(ទី២៧កក្កដា)  ក្រុម អតីតទាហានអូស្រ្តាលីបានរៀបចំពិធីប្រគល់ វត្ថុអនុស្សវរីយ៍សង្រ្គាមដល់អតីតយុទ្ឋជនខេត្ត Binh Dinh វៀតណាម។នេះ ជាសកម្មភាព១ក្នុងគំរោងការណ៍របស់ អ្នកស្រាវជ្រាវនិងអតីតទាហានអូស្រ្តាលី ១ក្រុមដែលបានលាតត្រដាលអនុវត្តកាលពីឆ្នាំ២០១០មក។នាចុងខែកក្កដា និងដើមខែសីហាខាងមុខ ដំណាង គណះប្រតិបត្តិការនៃគំរោងការណ៍នឹងមាន វត្តមាននៅវៀតណាមដើម្បីប្រគល់ឯកសារនិងវត្ថុអនុស្សវរីយ៍ដែលបណ្តាអតីត ទាហានអូស្ត្រាលីនិងនូវែលហ្សេឡង់ប្រមូលបាននៅក្នុងសមរភូមិភាគខាងត្បូង វៀតណាមកាលពី ឆ្នាំ​១៩៦៦ដល់ឆ្នាំ១៩៧១។ក្នុងនោះមានសំបុត្រចំនួន៩០ ដែលរកបាននៅសមរភូមិ Binh Dinh៕

More