VOV WorldVOV World
អតីតកម្មាភិបាលខ្មែរក្រហមមួយនាក់ទៀតត្រូវបានជំនុំជំរះដោយបទប្រឆាំងមនុស្សជាតិ
28/03/2015 08:53
(VOVworld) – ​នាថ្ងៃទី ២៧ មិនា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា (ECCC) បានចោទប្រកាន់អតីតសមាជិកខ្មែរ ក្រហមមួយនាក់ទៀតដោយបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
អតីតកម្មាភិបាលខ្មែរក្រហមមួយនាក់ទៀតត្រូវបានជំនុំជំរះដោយបទប្រឆាំងមនុស្សជាតិ
អតីតកម្មាភិបាលខ្មែរក្រហមមួយនាក់ទៀតត្រូវបានជំនុំជំរះដោយបទប្រឆាំងមនុស្សជាតិ (Image: VNA) (VOVworld) – ​នាថ្ងៃទី ២៧ មិនា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) បានចោទប្រកាន់អតីតសមាជិកខ្មែរក្រហមមួយនាក់ទៀតដោយបទឧក្រិដ្ឋប្រឆាំង មនុស្សជាតិ។ ជនជាប់ចោទ អោ អាន (ឬហៅថា៖ តា អាន) មានអាយុ ៧៩ ឆ្នាំ ត្រូវ បានចោទប្រកាន់ដោយបទឧក្រិដ្ឋដែលក្នុងនោះមានបំផ្លិចបំផ្លាញធ្វើទុក្ខបុកម្នេញ ដោយមូលហេតុនយោបាយនិងសាសនារួមជាមួយអំពើអមនុស្សធម៌ផ្សេងទៀតនៅ មន្ទីរឃុំឃាំងក្រោមរបបខ្មែរក្រហម។ តា អានមិន ត្រូវបានចាប់ខ្លួនទេ ប៉ុន្តែ គាត់ត្រូវបង្ហាញខ្លួននៅតុលាការនៅខេត្ត បាត់ដំបង៕