អត្តសញ្ញាណជនបាញ់ប្រហារដោយអាវុធនៅអាមេរិកត្រូវបានកំណត់
02/10/2015 06:28
(VOVworld)-ក្រោយប៉ុន្មានម៉ោងកើតមានឡើងការ វាយប្រហារដោយបង្ហូរ ឈាមនៅមហាវិទ្យាល័យ សហគមន៍ Umpqua ក្រុង Roseburg រដ្ឋ Oregon

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបថតៈ AP) (VOVworld)-ក្រោយប៉ុន្មានម៉ោងកើតមានឡើងការវាយប្រហារដោយបង្ហូរឈាម នៅមហាវិទ្យាល័យសហគមន៍ Umpqua ក្រុង Roseburg រដ្ឋ Oregon របស់អាមេរិក នាយប់ថ្ងៃទី១តុលា អត្តសញ្ញាណរបស់ឧក្រិដ្ឋជនត្រូវបាន កំណត់។ ប្រព័ន្ធផ្សព្វ ផ្សាយអាមេរិកបានជូនដំណឹងថា ឧក្រិដ្ឋជនមានឈ្មោះ Chris Harper Mercer អាយុ២៦ឆ្នាំ។ ប៉ុន្តែព័ត៌មានទាក់ទិនដល់មុខសញ្ញានេះមិនទាន់បានបំភ្លឺច្បាស់ នៅឡើយ។ ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹង ថា Mercer មិនមែនជានិស្សិត នៅមហាវិទ្យាល័យសហគមន៍ Umpqua ទេហើយអ្នកស៊ើបអង្កេតអាមេរិកកំពុង ចោទសួរគ្រួសារនិងមិត្តភក្តិរបស់ឧក្រិដ្ឋជនរូបនេះដើម្បី ស្វែងរកមូលហេតុនៃ ឧក្រិដ្ឋកម្មនេះ៕
Related





