Quang Tri និងខេត្ត Savannakhet(ឡាវ) សហប្រតិបត្តិការអភិវឌ្ឍន៍លើច្រើនវិស័យ
11/08/2013 09:34
VOV-ខេត្ត Quang Tri (វៀតណាម)និងខេត្ត Savannakhet (ឡាវ) បានរៀបចំការចរចាររវាងគណៈប្រតិភូជាន់ខ្ពស់នៃខេត្តទាំងពីរដំណាក់កាល២០១៤-២០១៦។

Quang Tri និងខេត្ត Savannakhet(ឡាវ) សហប្រតិបត្តិការអភិវឌ្ឍន៍លើច្រើនវិស័យ (tuyengiao.vn) VOV-នាថ្ងៃទី១១សីហា នៅទីក្រុង Dong Ha ខេត្ត Quang Tri (វៀតណាម) និងខេត្ត Savannakhet (ឡាវ) បានរៀបចំការចរចាររវាងគណៈប្រតិភូជាន់ខ្ពស់នៃ ខេត្តទាំងពីរដំណាក់កាល២០១៤-២០១៦។ នៅការចរចារ ថ្នាក់ដឹកនាំនៃខេត្តទាំង ពីរវាយតំលៃការអនុវត្តឯកសារព្រមព្រៀងសហប្រតិបត្តិការរវាងគណៈប្រតិភូ ជាន់ខ្ពស់នៃខេត្តទាំងពីរដែលបានចុះហត្ថលេខានាថ្ងៃទី១៩កក្កដាឆ្នាំ២០១១នៅ ទីក្រុង Dong Ha ខេត្ត Quang Tri និងឯកសារវាយតំលៃការអនុវត្តឯកសារព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខានាថ្ងៃទី៦សីហាឆ្នាំ២០១២ នៅខេត្ត Savannakhet (ឡាវ)។ គណៈប្រតិភូទាំងពីរក៏បានពិភាគ្សាអំពីបញ្ហាដែលភាគីទាំង ពីរយកចិត្តទុកដាក់ដូចគ្នានិងកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងដំណាក់កាល ២០១៤-២០១៦។ ភាគីទាំងពីរបានឯកភាពសហការអនុវត្តខ្លឹមសារ “សេចក្តី ថ្លែងការណ៍រួម” និង “សេចក្តីថ្លែងការណ៍ Savannakhet” របស់សន្និសីទអនុរដ្ឋមន្ត្រីការបរទេសអំពីការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចកើតលិចលើកទី២ នាថ្ងៃទី១៦ឧសភា ឆ្នាំ២០១៣នៅខេត្ត Savannakhet (ឡាវ)។ ក្រោយការចរចារ ដំណាងថ្នាក់ដឹកនាំនៃខេត្តទាំងពីរបានចុះហត្ថលេខាលើឯកសារព្រមព្រៀងដំណាក់កាល២០១៤- ២០១៦៕
Related





